/Inter30/61ad7f0aadab8_1638760200_medium.jpg)
- 2021-12-06 04:34:09
- ព័ត៌មាន
ស៊េរីចាស់! ម៉ូតូអាសង់ ឆ្នាំ២០០២ មួយគ្រឿងនេះ ប្រកាសលក់តម្លៃខ្ទង់ ៧០០ដុល្លារ
- 2021-12-06 04:34:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊េរីចាស់! ម៉ូតូអាសង់ ឆ្នាំ២០០២ មួយគ្រឿងនេះ ប្រកាសលក់តម្លៃខ្ទង់ ៧០០ដុល្លារ
ចន្លោះមិនឃើញ
ពីមួយឆ្នាំទៅមួយឆ្នាំការរចនាតែមថ្មីរបស់ម៉ូតូដែលបានដក់ជាប់ក្នុងចិត្តពលរដ្ឋខ្មែរជាច្រើនឆ្នាំគឺ Honda Dream ដែលគេតែនិយមហៅថា អាសង់ កាន់តែប្លែកនិងមានទាក់ទាញ ខណ:រូបរាងវិញនៅមិនមានការកែប្រែឡើង។
បើងាកទៅមើលម៉ូតូអាសង់ស៊េរីឆ្នាំ២០០២ មួយគ្រឿងនេះវិញបានបង្ហាញរូបរាងនៅថ្មី និងបានប្រកាសដាក់លក់នៅក្នុងបណ្ដាញសង្គមហ្វេសបុកឈ្មោះ ប្រុស តូច កាលពីពេលថ្មីនេះ។ តាមការបង្ហាញពីម្ចាស់ហ្វេសបុក Honda Dream ស៊េរីឆ្នាំ២០០២ នេះមានរូបរាងនៅថ្មីមានពណ៌ក្រហម និងបានប្រកាសដាក់លក់ក្នុងតម្លៃប្រមាណជា ៧៥០ដុល្លារប៉ុណ្ណេះ មានកាតគ្រី។
មកដល់ពេលនេះ Honda Dream បានចេញដល់ស៊េរីឆ្នាំ២០២២ មានចំណុចពិសេសគឺតែមដែលក្រុមហ៊ុន បានប្រើពាក្យស្លោកមកជាមួយថា«FOREVER GLORY» រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត វាមានជម្រើសពណ៌ ខ្មៅ ពណ៌ស និងពណ៌ក្រហម។ បើទោះជាអាសង់ ស៊េរីឆ្នាំ២០២២ នេះបានធ្វើការកែប្រែត្រង់ចំណុចខ្វះខាត់លើស៊េរីឆ្នាំមុនជាច្រើនតែវានៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធលេខ ៤ លេខ(លេខវិល) ដដែល៕