/Event-10/61ad786629abd_1638758460_medium.jpg)
- 2021-12-06 02:47:32
- ព័ត៌មាន
ក្រុមហ៊ុន ហួវៃ ដាក់សម្ពោធផលិតថ្មីៗ និងស្មាតហ្វូន Nova 8i ព្រមគ្នាលើកដំបូង
- 2021-12-06 02:47:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន ហួវៃ ដាក់សម្ពោធផលិតថ្មីៗ និងស្មាតហ្វូន Nova 8i ព្រមគ្នាលើកដំបូង
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សហួវៃ ដាក់សម្ពោធ Huawei Digital Power ស្មាតហ្វូនជំនាន់ថ្មី Nova 8i ព្រីនធឺឆ្លាតវៃ HUAWEI PixLab X1 និង Huawei Flagship Store ព្រមគ្នាលើកដំបូង នៅផ្សារទំនើបអូឡាំព កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅ។
លោក Edward នាយកប្រតិបត្តិ Huawei Digital Power ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា៖ «ការបម្រែបម្រួលអាកាសធាតុគឺជាឧបសគ្កធំជាងគេដែលយើងទាំងគ្នាកំពុងជួបប្រទះ។ រដ្ឋាភិបាលកម្ពុជាបានផ្តាច់ជ្ញាចិត្តថា នឹងកាត់បន្ថយការបំភាយឧស្ម័ន កាបូនិចឲ្យបាន ៤២% នៅឆ្នាំ២០៣០។ អាស្រ័យហេតុនេះហើយពួកយើង បានខិតខំស្វែងរកបច្ចេកវិទ្យាដែលបំភាយឧស្មន័កាបូនិចតិចបំផុត។ គោលបំណងធំជាងគេ របស់យើង គឺ នាំផលិតផលដែលល្អ និងកាត់បន្ថយការបំភាយឧស្មន័កាបូនិច ដល់ស្ថាបន័ អង្គការ និងប្រជាជនទូទៅ។
ជាមួយនិងផលិតផលថ្មីរបស់ពួកយើង iSitePower Series នឹងជួយយើងទាំងអស់គ្នា ក្នុងការកាត់បន្ថយការបំភាយឧស្មន័កាបូនិច។ ក្រុមហ៊ុន Huawei បានបម្រើប្រជាជនកម្ពុជាច្រើនជាង ២១នាក់ ហើយយើងរីករាយ ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅ «សង្គមបរិស្ថានបៃតង អព្យាក្រឹតភាពកាបូន» តាមរយៈដំណោះស្រាយ Digital Power របស់យើងរួមមាន Smart solar (ថាមពលព្រះអាទិត្យឆ្លាតវៃ), Green Data Center (មជ្ឈមណ្ឌលទិន្នន័យបៃតង), Site power, Mobile Power និង embedded power (ថាមពលបង្កប់)»។
ទន្ទឹមគ្នានេះដែល ស្មាតហ្វូនជំនាន់ថ្មី Huawei nova 8i ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងផលិតឡើងជាមួយនឹងរូបរាងថ្មី កាលីបទាន់សម័យ ស័ក្កសម សម្រាប់យុវវ័យសម័យថ្មី តម្លៃត្រឹមតែ $៣៦៩ ដោយបំពាក់នូវ កាមេរ៉ា 64MP សាកថ្មល្បឿនលឿន 66W សាក៣៨នាទីពេញ ១០០%, និង អេក្រង់ទំហំធំត្រជាក់ភ្នែក 6.67” ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក ហើយកាន់តែអែមមានរ៉េចទំហំធំ 8GB និងអង្គផ្ទុកធំរហូតដល់ 128GB លែងបារម្ភរឿងខ្វះ Space ដាក់រូប ឬឯកសារ ទៀតហើយ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺ Huawei បានទម្លុះនូវររនាំងថ្មីនៃផលិតផល Eco-System ឆ្លាតវៃ គឺ ម៉ាស៊ីនព្រីន HUAWEI PixLab X1 ងាយស្រួលភ្ជាប់បំផុតជាមួយស្មាតហ្វូន Laptop កុំព្យូទ័រ, Tablet តាមរយៈបច្ចេកវិទ្យា Huawei Share មុខងារ POP UP connect ដែលពិតជាបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកប្រើប្រាស់ មិនថា នៅក្នុងក្រុមហ៊ុន ការិយាល័យ បណ្តាល័យ គ្រឹះស្ថានសិក្សា ហ្វូតូកូពី ឬក៏គេហដ្ឋាននោះ ពោលគឺអាចភ្ជាប់ដោយខ្លួនឯងស្វ័យប្រវត្តិ ពុំចាំបាច់ត្រូវការជំនួយការក្បែរ ឬខ្សែតភ្ជាប់ សំាញុំា នាំតែខាតពេលវេលាច្រើន ភ្ជាប់ភ្លាម ព្រីនបានភ្លែត ភ្ជាប់តែម្តងជាស្រេច ជាពិសេស មិនថានៅទីណា កន្លែងណា ឆ្ងាយប៉ុណ្ណាទេ យើងនៅតែអាច Print ឯកសារបានតាមរយៈមុខងារ Remote Print ពីចម្ងាយ (Cloud) ដែលពិតជាជួយសន្សំសំចៃពេលវេលា និង ជួយសម្រួលពន្លឿនការងារទាន់ពេល និងស្ថានការណ៍ជាក់ស្តែង ហើយសម្រាប់តម្លៃវិញគឺត្រឹមតែ $២៩៩ តែប៉ុណ្ណោះ។
ក្រៅពីដាក់សម្ពោធផលិតផលឆ្លាតវៃថ្មីៗ ក្រុមហ៊ុនហួវៃ ក៏កំពុងពង្រីកហាង Huawei Flagship Store ខ្នាតអន្តរជាតិនៅក្នុងផ្សារទំនើប អូឡាំព្យាដំបូងគេបង្អស់ ដែលញុំាងឲ្យអតិថិជនអាចទទួលបានបទពិសោធន៍ថ្មីៗ ផលិតផលហួវៃបែបសេណារីយ៉ូ ។ កម្មវិធីដាក់សម្ពោធ Huawei Digital Power, ស្មាតហ្វូនជំនាន់ថ្មី Nova 8i ព្រីនធឺឆ្លាតវៃ HUAWEI PixLab X1 និង Huawei Flagship Store នៅផ្សារទំនើបអូឡាំព្យា ត្រូវបានបិទបញ្ចប់យ៉ាងរលូនក្រោម កម្រងរូបថតអនុស្សាវរីយ៍ Break Dance ការសម្តែងតារាប្រុសស្រីល្បី និងការពិសារភោជនីយដ្ឋានសាមគ្គីរួមគ្នា៕