- 2021-12-03 06:50:44
- ផលិតផលថ្មី
មិនមែនឡាន Cybertruck mini ទេ! តែជាម៉ូតូ Cyberquad របស់ Tesla តម្លៃ ១៩០០ដុល្លារ
- 2021-12-03 06:50:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនឡាន Cybertruck mini ទេ! តែជាម៉ូតូ Cyberquad របស់ Tesla តម្លៃ ១៩០០ដុល្លារ
ចន្លោះមិនឃើញ
មកដល់ពេលនេះ ក្រុមហ៊ុន Tesla មិនទាន់បញ្ចេញលក់រថយន្ត Cybertruck ជាផ្លូវការនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះ បែរជាប្រកាសចេញលក់ម៉ូតូ Cyberquad សម្រាប់កូនក្មេងជិះលេងទៅវិញ។
ការឌីហ្សាញម៉ូតូ Cyberquad នេះ គឺផ្អែកលើរូបរាងរថយន្ត Cybertruck ដែលស្រោបដោយគ្រោងដែកថែប បូមទន់ បំពាក់ហ្វ្រាំងឌីស អំពូលឆ្នូត LED និងកែបពូកមានតែ១ សម្រាប់ជិះបានតែម្នាក់ប៉ុណ្ណោះ។
ម៉ូតូប្រភេទថ្មីនេះ មានកម្ពស់ ១១៩៤មម ទទឹង ៦៦០មម កម្ពស់ ៦៨៦មម និងទម្ងន់៥៥គីឡូក្រាម។
Cyberquad ជាប្រភេទម៉ូតូប្រើអគ្គិសនីសុទ្ធ ដែលបំពាក់អាគុយប្រភេទ lithium-ion ដោយសាកភ្លើងពេញប្រើពេល៥ម៉ោង អាចធ្វើដំណើរបានចម្ងាយ ២៤គីឡូម៉ែត្រ ជាមួយនឹងល្បឿនអតិបរមាត្រឹម ១៦គីឡូម៉ែត្រក្នុង១ម៉ោង និងអាចរ៉ឺយែបាន។ Tesla អះអាងថា ម៉ូតូនេះគឺស័ក្តិសមនឹងក្មេងអាយុចាប់ពី ៨ឆ្នាំឡើង។
Tesla បានប្រកាសលក់ម៉ូតូ Cyberquad នេះ ក្នុងតម្លៃ ១៩០០ដុល្លារ ដោយលក់នៅតែរដ្ឋចំនួន៤៨ នៃសហរដ្ឋអាមេរិក ដោយការដឹកជញ្ជូននឹងធ្វើឡើងអំឡុងពី ២ ទៅ ៤សប្តាហ៍បន្ទាប់៕