• 2021-12-03 02:54:18
  • ផលិតផលថ្មី

កម្មវិធីដែល Elon Musk ណែនាំឲ្យប្រើកំពុងល្បី ស្រួលប្រើនិងអាប់ឌែតបន្ថែមមុខងារថ្មីច្រើន

  • 2021-12-03 02:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Signal គឺជាកម្មវិធីទំនាក់ទំនងសង្គមថ្មីមួយដែលមានប្រព័ន្ធអ៊ិនគ្រីបសិន (encryption) ដែលក្រុមអ្នកអង្គការនិងអ្នកសារព័ត៌មានចូលចិត្តប្រើ វាមានភាពងាយស្រួលនិងសុវត្ថិភាព។

កម្មវិធីខាងលើនេះជាប់ចំណាត់ថ្នាក់លំដាប់ ៥ ក្នុងចំណោម Private messenger apps ល្អបំផុតមានដូចជា៖ Signal, Telegram, Threema និង Viber ជាដើម។ មុខងារថ្មីៗមានដូចជា៖ Verification codes(លេខបញ្ជាក់ពីរជាន់), disappearing messages (កំណត់ឲ្យសារបាត់ស្វ័យប្រវត្តិក្នុងរយៈពេលណាមួយ), monthly donations(បរិច្ចាគជូនមន្ទីរពេទ្យតាមរយៈ Apple Pay), មុខងារឆាតសំឡេង, ខលវីដេអូ និងផ្សេងៗទៀត។

កម្មវិធី Signal កាន់តែមានពេញនិយមឡើងមួយកម្រិតទៀត ដោយសារតែអ្នកប្រើប្រាស់ជាច្រើន មិនពេញចិត្តជាមួយនឹងលក្ខខណ្ឌថ្មីរបស់កម្មវិធី WhatsApp ទាក់ទងនឹងការចែករំលែកព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់ជាមួយនឹងកម្មវិធីហ្វេសប៊ុក ព្រមជាមួយនឹងការបង្ហោះសារណែនាំ ឲ្យសាកល្បងប្រើដោយផ្ទាល់ពីសំណាក់លោក Elon Musk គឺជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ដែលជាបុគ្គលមានឥទ្ធិពលបំផុតបច្ចុប្បន្ន។

កម្មវិធីមួយនេះ បង្កើតមក​ក្នុង​ទម្រង់​ ​Open​ ​Source​ ​ដោយ​សហគមន៍​អ្នក​សរសេរ​កម្មវិធី​ស្ម័គ្រចិត្ត​ ​Open Whisper Systems​ ​ក្នុង​រដ្ឋ​ ​San Francisco ទទួល​ស្គាល់​ដោយ​អ្នក​ជំនាញផ្នែក​សុវត្ថិភាព​​​។

កម្មវិធីផ្ញើសារនេះតែងតែមានសន្ទុះទាញយកយ៉ាងគំហុករៀងរាល់កម្មវិធី WhatsApp មានបញ្ហាម្ដងៗ រីឯកម្មវិធី Telegram ក៏ដូចគ្នាកំពុងមានប្រជាប្រិយភាពខ្លាំង អ្នកទាញយកច្រើនជាង ១០ លានដង។

ដោនឡូតនៅទីនេះ App Store | Play Store

ប្រភព៖ Cnet ប្រែ​សម្រួល៖ រក្សា

មតិយោបល់