- 2021-11-25 04:19:20
- ព័ត៌មាន
Apple និង Amazon ត្រូវអាជ្ញាធរអ៊ីតាលីផាកពិន័យទាក់ទិននឹងរឿងកាស Beats
- 2021-11-25 04:19:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple និង Amazon ត្រូវអាជ្ញាធរអ៊ីតាលីផាកពិន័យទាក់ទិននឹងរឿងកាស Beats
ចន្លោះមិនឃើញ
អាជ្ញាធរអ៊ីតាលី សម្រេចផាកពិន័យសរុបជាទឹកប្រាក់ចំនួន ២២៨ លានដុល្លារទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Apple និង Amazon ទាក់ទិនទៅនឹងករណីលក់ផលិតផលកាស Beats ។
រឿងក្ដីក្ដាំងដែលស្ងាត់ៗស្រាប់តែលេចឡើងចុះផ្សាយដោយសារព័ត៌មានអន្តរជាតិព្រោងព្រាត បានឲ្យដឹងថា៖ «បទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៨ រវាងក្រុមហ៊ុនទាំងពីរខាងលើសរសេរជា លាយលក្ខអក្សរថា នៅលើគេហទំព័រ Amazon អ៊ីតាលី (Amazon.it) មានតែអ្នកលក់បន្តដែលត្រូវ បាន Amazon ជ្រើសរើសប៉ុណ្ណោះទើបអនុញ្ញាតិឲ្យលក់ផលិតកាស Beats នេះបាន។»
ម៉ាកយីហោកាស Beats ក្លាយជាផលិតផលមួយរបស់ Apple ដែលទិញយកក្នុងតម្លៃ ៣ ពាន់លានដុល្លារតាំងពីឆ្នាំ ២០១៤ ។
អាជ្ញាធរដដែលខាងលើបានរំលេច្យដឹងថា នេះគឺជាការរំលោភច្បាប់សហភាពអ៊ឺរ៉ុប និងប៉ះពាល់ដល់ការប្រកួតប្រជែងលើកតម្លៃទីផ្សាររួម។
អាជ្ញាធរក្រុងរ៉ូមអ៊ីតាលី ផាកពិន័យក្រុមហ៊ុន Amazon ជាទឹកប្រាក់ជាង ៧៧លានដុល្លារ និងក្រុមហ៊ុន Apple ជាទឹកប្រាក់ជាង ១៥០ លានដុល្លារនិងបញ្ជាឲ្យក្រុមហ៊ុនយក្សទាំងពីរបញ្ឍប់ការរឹតត្បិត ដើម្បី ផ្តល់ឱកាសដល់អ្នកលក់រាយផ្សេងទៀតអាចលក់ផលិតផល Apple និងកាស Beats នៅលើគេហទំព័រ Amazon.it (Amazon អ៊ីតាលី) ដោយមិនមានការរើសអើង(ទីផ្សារសេរី)។
ដោយឡែកទាំងភាគីក្រុមហ៊ុន Apple និង Amazon ពួកគេគ្រោងនឹងរៀបចំពាក្យបណ្ដឹងប្តឹងជំទាស់ការផាកពិន័យនោះដែរ។
Apple និយាយក្នុងសេចក្តីប្រកាសថា «ដើម្បីធានាថាអតិថិជនរបស់យើងទិញបានផលិតផលពិត យើងបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយដៃគូលក់បន្ត និងក្រុមអ្នកជំនាញជុំវិញពិភពលោក គយ និងពាណិជ្ជករ ដើម្បីធានាថាមានតែផលិតផលពិតប៉ុណ្ណោះត្រូវបានដាក់លក់»។
ចំណែក Amazon វិញក៏បានចេញសេចក្តីប្រកាសដាច់ដោយឡែកពីគ្នាផងដែរ លើកឡើងថា ខ្លួនមិនយល់ស្របឡើយចំពោះការសម្រេចចិត្តរបស់អាជ្ញាធរអ៊ីតាលី រីឯការផាកពិន័យជារឿងអយុត្តិធម៌ណាស់៕