• 2021-11-25 03:42:53
  • ព័ត៌មាន

មកស្គាល់លេខកូដក្រោយកាត៣ខ្ទង់ ថាតើគេប្រើវាធ្វើអ្វីទៅ?

  • 2021-11-25 03:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រហែលជាឧស្សាហ៍ឃើញលេខកូដ ៣ខ្ទង់ នៅពីក្រោយកាតឥណទាន ដែលវាមានឈ្មោះថា CVV ជាលេខកូដរបស់កាត និងប្រើសម្រាប់ពេលទូទាត់ផ្សេងៗ។

ការពិតទៅ CVV មានលេខកូដ ៣ខ្ទង់ នៅពីក្រោយ សម្រាប់កាត Mastercard, Visa និង ៤ខ្ទង់ នៅពីមុខ សម្រាប់កាត American Express cards។

លេខកូដពិសេសនេះ គេប្រើវាសម្រាប់ការពារការក្លែងបន្លំទៅលើកាត ហើយវាក៏ជាស្រទាប់ការពារមួយតង់ទៀត ប្រឆាំងនឹងការលួចទិន្នន័យតាមអ៊ីនធឺណិត។ ដូចជាការទូទាត់តាមអ៊ីនធឺណិតខ្លះ អ្នកលក់តម្រូវឱ្យបញ្ចូលលេខកូដ ៣ខ្ទង់ នេះ។

ប៉ុន្ដែយ៉ាងណា ក្នុងករណីផ្សេងទៀត អ្នកលក់នៅតែអាចទូទាត់កាតរបស់អ្នកបាន ដោយគ្មានលេខកូដ CVV ផងដែរ។

លេខកូដ ៣/៤ខ្ទង់ ក៏មានឈ្មោះផ្សេងៗទៀត ដូចជា៖

  • CVV: Card Verification Value, ប្រើសម្រាប់កាត Visa
  • CVV2: Card Verification Value 2, ប្រើសម្រាប់កាត Visa
  • CVC: Card Validation Code, ប្រើសម្រាប់កាត Mastercard
  • CVC2: Card Validation Code 2, ប្រើសម្រាប់កាត Mastercard
  • CID: Card Identification Code, ប្រើសម្រាប់កាត American Express និង Discover ខ្លះៗ
  • CVD: Card Verification Data, ប្រើសម្រាប់កាត Discover ខ្លះ
  • CSC: Card Security Code, ប្រើសម្រាប់កាត American Express
  • SPC: Signature Panel Code, ប្រើទូទៅសម្រាប់លេខកូដសុវត្ថិភាព

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់