• 2021-11-22 09:15:44
  • ព័ត៌មាន

អេស្កាវ៉ាទ័រគូបូតាទម្ងន់៣តោនស៊េរី KX033 និង U36 មានលក់ហើយ ប្រសិទ្ធភាពការងារខ្ពស់ជាងមុន

  • 2021-11-22 09:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្យាមគូបូតា បានធ្វើការបើកសម្ភោធ អេស្កាវ៉ាទ័រគូបូតាស៊េរីថ្មីទំហំ៣តោន KX033 និង U36 ក្នុងគោលបំណងដើម្បីឆ្លើយតបនឹងតម្រូវការការងារ ខណៈដែលអេស្កាវ៉ាទ័រគូបូតាស៊េរីថ្មីនេះ នឹងជួយឲ្យការងារដំណើរការល្អប្រសើរជាងមុន និងប្រសិទ្ធភាពការងារខ្ពស់ ដោយសារមានរយៈចម្ងាយនៃការជីកវែង និងម៉ាស៊ីនកម្លាំង​ខ្លាំងប្រភេទដាយរិកអ៊ិនចែកសិន។

មិនត្រឹមតែប៉ុណ្ណោះ អេស្កាវ៉ាទ័រ​នេះ​ក៏ជួយសន្សំសំចៃប្រេង និងធ្វើការបានរហ័សរហួនជាមួយប្រព័ន្ធហៃដ្រូលិកដែលមានសមត្ថភាពខ្ពស់ ផ្នែកជើងក្រោមធន់ជាមួយរ៉ូឡូកង់ច្រវ៉ាក់៤គ្រាប់ដែលមានរូបរាងស្រស់ស្អាត រឹងមាំ និងបន្ថែមប្រសិទ្ធភាពក្នុងការធ្វើការ ផងដែរ។ លើសពីនេះទៅទៀតនោះ សេវាកម្មក្រោយការលក់មានលក្ខណៈសម្បូរបែប ដែលធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត។ ក្លាយជាម្ចាស់អេស្កាវ៉ាទ័រគូបូតា លោកអ្នកនឹងកាន់តែងាយស្រួល ដោយគ្រាន់តែទំនាក់ទំនងទៅកាន់ភ្នាក់ងារចែកចាយគូបូតាដែលនៅជិតលោកអ្នក។

អេស្កាវ៉ាទ័រគូបូតាស៊េរី KX033-series មានគ្រប់លក្ខណៈ និងមានរយៈពេលធ្វើការយូរជាងមុន ហើយចំណុចពិសេសរបស់ស៊េរីនេះគឺការធ្វើការបានច្រើនយ៉ាង ទាំងការងារកសិកម្ម និងការងារសំណង់ មិនតែប៉ុណ្ណោះបន្ថែមប្រសិទ្ធភាពនៃការធ្វើការ ៣ ចំនុចថ្មី៖

  • ម៉ាស៊ីនប្រភេទបាញ់ប្រេងផ្ទាល់ហៅថា Direct Injection ព្រមជាមួយប្រព័ន្ធបូមហៃដ្រូលិកប្រភេទថ្មីទំនើបប្រើប្រាស់ប្រេងហៃដ្រូលិកតិច និងធ្វើការបានលឿនរហ័ស។

  • មានប្រវែងដៃចូកវែងពិសេស អាចជីកបានរយៈចម្ងាយឆ្ងាយរហូតដល់ 5100mm ស័ក្តិសមជាមួយការងារបានច្រើនប្រភេទ

  • បន្ថែមមុខងារប្រើប្រាស់បានកាន់តែងាយស្រួល មានកន្លែងចាក់តន្ត្រីស្តាប់កម្សាន្ត មានរន្ធបញ្ចេញខ្យល់ពីម៉ាសុីនត្រជាក់រហូតទៅដល់ ៦ចំណុច។កៅអីអង្គុយព្រមទាំងដៃកាន់បញ្ជារមានភាពងាយស្រួល និងបន្ថយការលឿយណាយពេលធ្វើការទៀតផង។

អេស្កាវ៉ាទ័រ U-Series ឆ្លើយតបយ៉ាងពិសេសក្នុងការធ្វើការដែរល្អប្រសើរក្នុងទីតាំងតូចចង្អៀត ដោយផ្នែកខាងក្រោយខ្លីជាងកង់ប្រភេទ Zero Tail swing និងអាចស៊ីរ៉េរយៈគម្លាតកង់ច្រវាក់បាន ដែលស័ក្តិសមជាមួយកន្លែងការងារមានទីតាំងតូចចង្អៀត ភ្ជាប់ជាមួយចំនុចពិសេស ៣ថ្មីគឺ៖ បច្ចេកវិទ្យា Zero-tail swing ដោយមានផ្នែកខាងក្រោយខ្លីជាងកង់ អាចស៊ីរ៉េរយៈគម្លាតកង់ច្រវាក់ឱ្យវែងខ្លីបានក្នុងកន្លែងការងារមានទីតាំងតូចចង្អៀត ងាយស្រួលជាងស៊េរី U35 ការប្រើប្រាស់កាន់តែងាយស្រួល។ បំពាក់មកជាមួយភ្លើងបំភ្លឺប្រភេទ LED ងាយស្រួលធ្វើការបាននៅពេលយប់ ព្រមទាំងមានរន្ធសាកថ្មអគ្គីសនី១២ វ៉ុល អេស្កាវ៉ាទ័រស៊េរី KX033 និង ស៊េរី U36 អាចធ្វើការបានយ៉ាងច្រើនប្រភេទ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់៖

ផ្ញើសារតាមរយៈ៖ m.me/KubotaKampucheaClub

ផេក Facebook: Kubota Kampuchea club

ដើម្បីទទួលបានប្រូម៉ូស្សិនពិសេស អាចទំនាក់ទំនងតាមរយៈ៖ m.me/KubotaKampucheaClub ឬធ្វើការបំពេញព័ត៌មានដើម្បីទទួលបានសិទ្ធពិសេសតាមរយៈ https://bit.ly/3wuENTO

សូម​ទស្សនាវីដេអូបាននៅទីនេះ៖

មតិយោបល់