• 2021-11-21 05:01:00
  • ព័ត៌មាន

OPPO ត្រៀមដាក់សម្ពោធជាផ្លូវ OPPO A95 ស៊េរីថ្មី នៅថ្ងៃទី២២ វិច្ឆិកា នេះហើយ! រាល់ចម្ងល់នឹងត្រូវបានលាតត្រដាង

  • 2021-11-21 05:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន និងមិត្តអ្នកគាំទ្ររបស់ OPPO បានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ​ទាក់ទងទៅនឹងថ្ងៃសម្ពោធ OPPO A95 ជាផ្លូវការ​ ដែលគ្រប់គ្នាស្គាល់ថាជាស្មាតហ្វូនត្រកូល A ស៊េរីខ្ពស់ប្រកបដោយអានុភាពខ្លាំងក្លា មិនចាញ់ស្មាតហ្វូនតម្លៃថ្លៃៗប៉ុន្មានទេ។ ថ្មីៗនេះ OPPO បានប្រកាសថា នឹងដាក់សម្ពោធស្មាតហ្វូន OPPO A95 ម៉ូដែលចុងក្រោយបង្អស់សម្រាប់ឆ្នាំ 2021 ឲ្យផ្អើលគេឯងម្តងដោយមិនបង្អង់យូរឡើយ។ ដោយកម្មវិធីសម្ពោធនេះនឹងប្រព្រឹត្តិទៅនាថ្ងៃទី២២ ខែវិច្ឆិកា ចាប់ពីវេលាម៉ោង ០៧:៣០ តទៅនៅលើ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ផ្ទាល់តែម្តង។

ទន្ទឹមគ្នានេះផងដែរ រយៈពេលប៉ុន្មានថ្ងៃនេះបន្ទាប់ពី OPPO ប្រកាសពីលក្ខណៈពិសេសៗធ្វើឲ្យ OPPO A95 លេចមុខមាត់ជាងគេជាងឯងតែម្តង ក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែល $៣០០ ជាហេតុធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ទិសទីផ្អើលឈូឆរនាំគ្នាសម្រុកទៅកក់ទុកមុន ឬ Blind Order ទាំងក្រុមហ៊ុនមិនទាន់ប្រកាសចេញតម្លៃជាផ្លូវការនៅឡើយ។

ពិតណាស់ លោកអ្នកប្រាកដជាឆ្ងល់ហើយមែនអត់ទាក់ទងនឹងព័ត៌មាន Blind Order? ចំពោះការកក់ទុកមុន មានរយៈពេលកំណត់គឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២២ ខែវិច្ឆិកា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសដែលមានផ្លាក OPPO នោះលោកអ្នកនឹងទទួលបានកាដូគាប់ចិត្តសរុបជាទឹកប្រាក់ $២៣២ រួមមាន៖ Speaker + កាស , កាតាបស្ពាយក្រោយ ប័ណ្ណធានាអេក្រង់ និងស៊ីម Silver ភ្ជាប់គម្រោង Smart ធំហ្មង៎ ១២ សប្តាហ៍។ តើលោកអ្នកឆ្ងល់ទេ ហេតុអ្វី OPPO A95 មានឥទ្ធិពលខ្លាំងយ៉ាងហ្នឹង? ពិតណាស់ មនុស្សឥឡូវចូលចិត្តរស់នៅបែបកាលីបៗ ស៊ីវិល័យ និងចូលចិត្តកាន់របស់ទំនើបៗ ទាន់សម័យ ពិសេសគ្រប់គ្នាចង់បានស្មាតហ្វូនរាងស្អាត ពណ៌កាលីប ដែលទាំងអស់នេះត្រូវប៉ាន់ជាមួយ OPPO A95 ហ្មង ដែលរចនាឡើងជាមួយរូបរាងរាងស្តើងស្លីម ទម្ងន់ស្រាលៗធ្វើឲ្យងាយស្រួលក្នុងការចាប់កាន់ដោយមិនចុកដៃ ជាពិសេសផ្នែកខាងក្រោយរចនាបែប OPPO Glow ផ្ទៃគ្រើម ប៉ុន្តែផ្តល់នូវអារម្មណ៍រលោងពេលចាប់កាន់ មិនងាយជាប់ស្នាមក្រយៅដៃ។

មួយវិញទៀត សម័យនេះជាសម័យអ៊ិនធើណែត យើងគ្រប់គ្នាសុទ្ធតែចូលចិត្តតាមដានព័ត៌មាន និងការកម្សាន្តផ្សេងៗនៅបណ្តាញសង្គមដូចជា Facebook, TikTok ឯអ្នកខ្លះទៀត ចូលចិត្តលេងហ្គេម ចូលចិត្តមើល Movie តាម Youtube ឬ Netflix ដោយពេលខ្លះគ្រាន់តែអូសលេងបានបន្តិច ឬមើល Movie មិនទាន់ចប់មួយភាគផងទូរស័ព្ទអស់ថ្មរលីង នេះវាជាកត្តារំខានអារម្មណ៍ខ្លាំងតែម្តង តែបើមាន OPPO A95 លែងមានបញ្ហាហើយ ជាមួយនឹងទំហំថ្មធំរហូតដល់ 5000mAh បំពាក់ដោយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហ័ស 33W ដែលផ្តល់ឲ្យការកម្សាន្តរបស់អ្នកកាន់តែយូរអង្វែង ផ្តល់នូវភាពរីករាយ និងសេរីភាពក្នុងការប្រើប្រាស់បានពេញមួយថ្ងៃ ដោយគ្មានក្តីបារម្ភជាមួយទូរស័ព្ទឆាប់អស់ថ្ម ទូរស័ព្ទងាយឡើងកម្តៅ និងបញ្ចូលថ្មដោយចំណាយពេលវេលាយូរឡើយ។

សំខាន់ជាងនេះទៅទៀត សម្រាប់អ្នកនិយមប្រើស្មាតហ្វូនគ្រប់គ្នាមិនចូលចិត្តទេពេលប្រើទូរស័ព្ទគាំងៗ អូសមិនទាន់ចិត្ត ប៉ុន្តែនេះលែងជាបញ្ហាសម្រាប់អ្នកប្រើប្រាស់ទៀតហើយ OPPO A95 បំពាក់មកជាមួយ RAM 8GB & ROM 128GB ដែលអាចធ្វើការបន្ថែមទំហំ RAM ដល់ទៅ 5GB ធ្វើឲ្យដំណើរការទូរស័ព្ទលឿនរលូន អូសរហ័សទាន់ចិត្ត លែងស្អិតទ្រូងហើយ។ បន្ថែមពីនេះ អ្នកទាំងអស់គ្នាកំពុងជួបប្រទះជាមួយអេក្រង់បង្ហាញតូច? កម្រិតរូបភាពមិនសូវច្បាស់មែនទេ? OPPO A95 ជាស្មាតហ្វូនដែលមានអេក្រង់ទម្លុះ AMOLED ធំទូលាយ ជាមួយនឹងកម្រិតបង្ហាញ FHD+ ធ្វើឲ្យការទស្សនាភ្លឺច្បាស់ម៉ត់ ត្រជាក់ភ្នែក ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាការពារភ្នែកថែមទៀតផង។

ស្ទើរមិនគួរឲ្យជឿ OPPO A95 ពោរពេញដោយលក្ខណៈពិសេស ចំណែករូបរាងក៏ទាក់ទាញជាងគេអ៊ីចឹងតើ ធ្វើឲ្យទប់ចិត្តមិនបាននាំគ្នាសម្រុកទៅកក់ទុកមុនគ្រប់ៗគ្នា! ស្របពេលនោះផងដែរ ក៏មានសំនួរជាច្រើនអំពីតម្លៃពិតប្រាកដប៉ុន្មាន? កក់ទុកមុនទទួលបានកាដូអ្វីខ្លះ? ហើយថ្ងៃណា OPPO A95 មានលក់លើទីផ្សារកម្ពុជា? កុំបារម្ភ! កុំបារម្ភ! រាល់ចម្ងល់របស់លោកអ្នក ព្រមទាំងចំណុចលម្អិតៗលើស្មាតហ្វូន OPPO A95 នឹងត្រៀមខ្លួនលាតត្រដាងនៅក្នុងថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2021 វេលាម៉ោង 7:30 នាទីល្ងាច ដោយលោកអ្នកអាចតាមដានទស្សនាការផ្សាយផ្ទាល់នៅលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO​៕

មតិយោបល់