• 2021-11-04 04:05:46
  • ព័ត៌មាន

ព្រោះ iPhone 13! Apple សុខចិត្ត​កាត់​បន្ថយ​ការ​ផលិត iPad ពាក់កណ្តាល

  • 2021-11-04 04:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Apple បាន​កាត់​បន្ថយ​ការផលិត​ iPad ៥០ភាគរយនៃផែនការ នៅឆ្នាំ​២០២១នេះ​ ដោយ​សារ​តែ​កង្វះ​ខាតឈីប ព្រោះ​ក្រុមហ៊ុន​ត្រូវ​តែប្រើប្រាស់​​ឈីប​​ដែល​ខ្លួនមាន​ យកទៅ​សម្រុកផលិត​ iPhone 13។

Apple ក៏បាន​ដឹងខ្លួនដែរថា បើ​កាត់​បន្ថយ​ការផលិត​បែបនេះ​គឺពិតជា​ប៉ះពាល់​ដល់​ចំណូល​ពីការលក់​ iPad ខណៈកាលពីឆ្នាំមុន ការលក់ iPad បានកើនឡើង​ ៦,៧% ស្មើនឹង​ចំនួន ៥៣,២លានគ្រឿង ដោយ​គ្របដណ្តប់​ស្ទើរតែ១ភាគ៣ នៃ​ទីផ្សារថេបប្លេតពិភពលោក ដោយសារ​តែ​វិបត្តិជំងឺសកល បង្ខំ​ឱ្យ​មនុស្ស​ត្រូវធ្វើការ​ និងរៀន​តាមអនឡាញ។ ប៉ុន្តែ​ក្រុមហ៊ុនគឺ​គ្មានជម្រើសឡើយ ពោលគឺ​ធ្វើយ៉ាងណា មិនឱ្យ​បញ្ហាខ្វះឈីបនេះ ប៉ះពាល់​ដល់ការផលិត iPhone 13 ឡើយ ដែលវា​ជា iconic របស់​ Apple។

បន្ថែម​ពីនេះ Apple បាន​ព្យាករថា តម្រូវការ iPhone 13 គឺខ្ពស់​ជាង iPad ខណៈ​ដែល​ប្រទេស​លោកលិច ចាប់ផ្តើម​ងើបចេញ​ពី​ជំងឺរាតត្បាត​កូវីដ១៩។ ក្នុងនោះទីផ្សារអាមេរិក និងអឺរ៉ុប គឺជាប្រភពចំណូល​ប្រហែល ៦៦% របស់​ក្រុមហ៊ុននេះ។

តាមទិន្នន័យ​ក៏បាន​បង្ហាញដែរ ចំនួន​នៃការ​លក់ iPhone 13 បាន​ជួយឱ្យ Apple ឡើង​មក​លេខ២ ​នៃការលក់ស្មាតហ្វូន​ក្នុងពិភពលោក បន្ទាប់ពី​ក្រុមហ៊ុន Samsung។

យ៉ាងណាមិញ នេះ​មិនមែន​ជាលើកទីមួយ​ឡើយ ដែល​ Apple បានផ្តល់​អាទិភាព​លើការផលិត iPhone ជាង iPad។ កាលពីឆ្នាំ​២០២០ ក្រុមហ៊ុន​នេះ ក៏បាន​លៃលក​ដកយកគ្រឿង​បន្លាស់​ដែលត្រូវផលិត iPad យកទៅផលិត iPhone 12 វិញ​ផងដែរ៕

ប្រភព៖ Asia.Nikkei ប្រែ​សម្រួល៖ សំភី

មតិយោបល់