• 2021-10-22 01:33:34
  • ហាងឆេងផលិតផល

Honda Dream ស៊េរីឆ្នាំ២០២២ កំពុងលក់តាមហាងតម្លៃធូរថ្លៃល្មមទិញជិះហើយ!

  • 2021-10-22 01:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនដូររូបរាងមែនតែ អាសង់ ឆ្នាំ២០២២ បាន​បញ្ចេញ​ការរចនាតែមថ្មីទាំងស្រុង ដែល​តែម​សង​ខាង​នៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុត​រំលេច​ដោយ​ផ្ទៃរចនាដោយចំណិតពេជ្រ និមិត្តសញ្ញា NCX ពណ៌មាស។ ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាស​ក្រូម៉េ​លើប​រលោង​ភ្លឺចែងចាំង។

សម្រាប់​អាសង់ ស៊េរី​ឆ្នាំ២០២២ នេះ​បាន​ធ្វើ​ការ​កែប្រែ​ត្រង់​ចំណុច​ខ្វះ​ខាត់​លើ​ស៊េរី​ឆ្នាំមុន ដែល​ពិបាក​បញ្ចូល​លេខ និង​ដោះ​លេខ រៀង​តឹង តែ​សម្រាប់​ស៊េរី​ឆ្នាំ២០២២។ មក​ដល់​ទីផ្សារ​នៅ​ខ្មែរ​បាន​ជិត​មួយ​ខែ​មក​តែអាសង់ ស៊េរី​ឆ្នាំ២០២២ នេះ ហាក់​មាន​តម្លៃ​ធូរ​ច្រើន​កំពុង​លក់​នៅ​តាម​ហាងគឺ​នៅស​សល់​ខ្ទង់ ២ ២៥០ដុល្លារ (តម្លៃអាច​ខុសគ្នាតិចតួរ​នៅ​តាម​ហាង)។​

មកទល់ពេលនេះហុងដាឌ្រីម នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធលេខ ៤ លេខ(លេខវិល) ដដែល។ តែឆ្នាំនេះ Honda DREAM បានប្រើពាក្យស្លោកមកជាមួយថា«FOREVER GLORY» រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត៕

អត្ថបទ៖ ម៉េងងី

មតិយោបល់