• 2021-10-21 08:30:00
  • ផលិតផលថ្មី

VIVO ចេញ​ត្រកូលថ្មី T1 ប្រើ Snapdragon 778G 5G និងថ្មធំសាកលឿន តម្លៃជាង ៣០០ដុល្លារ

  • 2021-10-21 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន VIVO ទើបតែបាន​ប្រកាស​ចេញ​នូវស្មាតហ្វូនលំដាប់មធ្យមម៉ូដែល T1 ដែលជាសែស្រឡាយ​ថ្មីមួយទៀត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅក្នុងប្រទេសចិន។

VIVO T1 មាន​រូបរាង​សាមញ្ញដូចទៅហ្នឹង​ស្មាតហ្វូន​ដទៃទៀតដែរ ដោយមាន​រាងជា​ជ្រុង។ ផ្នែកខាងមុខ​មាន​កាមេរ៉ា​ទំហំ 16MP ទម្លុះ​ផ្នែកខាងលើនៃ​អេក្រង់​ដែលមាន​ទំហំ ៦,៦៧អ៊ិញ ល្បឿន 120Hz ជាកញ្ចក់​ប្រភេទ IPS LCD ជាមួយ​កម្រិតបង្ហាញ​រូបភាព 1080 x 2400p ។

ផ្នែក​ខាងក្រោយ​របស់ T1 ស្រោបដោយ​ប្លាស្ទីក ទាក់ទាញដោយកាមេរ៉ា ៣គ្រាប់ ក្នុងនោះកាមេរ៉ាទី១ ​មាន​ទំហំ 64MP (Wide), កាមេរ៉ាទី២ មានទំហំ 8MP (Ultrawide) និង​កាមេរ៉ាទី៣ ទំហំ 2MP (Macro) ព្រមទាំង​រំលេច​ឡើងនូវអក្សរ vivo។

ស្មាតហ្វូនថ្មីនេះ ដំណើរការដោយ​ប្រព័ន្ធប្រតិបត្តិការ Android 11 ប្រើឈីប Snapdragon 778G 5G, CPU ជាប្រភេទ Octa-core (4x2.4 GHz Kryo 670 & 4x1.8 GHz Kryo 670) និង GPU ជាប្រភេទ Adreno 642L។ ចំណែកអង្គផ្ទុកទិន្នន័យគឺមានជម្រើសដូចជា 128GB ឬ 256GB សម្រាប់ RAM 8GB និង 256GB សម្រាប់ RAM 12GB។

អ្វីដែល​កាន់តែគួរឱ្យ​ចាប់អារម្មណ៍បំផុត​ពី VIVO T1 គឺ​ទំហំ​ថ្ម​ដែលមានរហូតដល់ 5000mAh ភ្ជាប់មក​ជាមួយឆ្នាំងសាក​លឿន 44W ដោយ​សាកថ្មពី ០ ដល់ ៧០% ប្រើពេល​តែ ៣៨នាទីប៉ុណ្ណោះ។

ស្មាតហ្វូននេះ មានជម្រើសពណ៌ខៀវ និងខ្មៅ ដែលមាន​តម្លៃចាប់ពី ៣៤៥ដុល្លារ ដល់ ៤០៥ដុល្លារ ខុសគ្នាទៅតាម​ទំហំផ្ទុក និង RAM៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សំភី

មតិយោបល់