• 2021-10-18 02:38:08
  • ផលិតផលថ្មី

រថយន្តនីសាន់ អាល់ម៉េរ៉ា ជាង ២០​លាន​គ្រឿងបានលក់អស់ ចាប់តាំងពីការដាក់លក់លើកដំបូង

  • 2021-10-18 02:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខជាផ្លូវការនូវរថយន្តនីសាន់ (Nissan) ក្នុងព្រះរាជាណាចក្រកម្ពុជា និង ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Tan Chong Motor Holdings Berhad (ប្រទេសម៉ាឡេស៊ី) បាននាំចូលនូវថយន្តជាច្រើនជម្រើសសម្រាប់អតិថិជន ចាប់តាំងពីក្រុមហ៊ុនបានឈានជើងចូលក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៧ឆ្នាំមកនេះ។

ដោយសារទីផ្សារកាន់តែរីកចម្រើន តម្រូវការប្រើប្រាស់រថយន្តក៏បានកើនឡើង។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុន Tan Chong Motor Cambodia មានសេចក្ដីរំភើបរីករាយក្នុងការនាំចូលនូវ «រថយន្តប្រភេទ Sedan ដែលលក់ដាច់បំផុតនោះគឺរថយន្តនីសាន់ Almera»។

នីសាន់ Alemra ជារថយន្ត Sedan ដែលបានបំពាក់មកគ្រប់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតជាមួយនិងប្រព័ន្ធបច្ចេកវិទ្យាដ៏វៃឆ្លាតដើម្បីបំពេញនូវតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន​នេះ។ ជាកិច្ចចាប់ផ្ដើម ក្រុមហ៊ុនសូមណែនាំអំពីប្រវត្តិដ៏យូរលង់របស់ខ្លួនដូចខាងក្រោម៖

​ឆ្នាំ ១៩៦៦-១៩៦៩៖ រថយន្តនីសាន់ ជំនាន់ទី១ ម៉ូឌែល 1000cc ត្រូវបានដាក់លក់ក្នុងប្រទេសជប៉ុន។ រថយន្តម៉ាក Datsun Sunny ជារថយន្តធុនតូច អាចផ្ទុកមនុស្សបាន ៥ នាក់ ងាយស្រួលបើកបរ និងបត់បែនក្នុងក្រុងជាមួយតម្លៃសមរម្យ។

​ឆ្នាំ ១៩៧០-១៩៧៣៖ រថយន្តនីសាន់ជំនាន់ទី២ មានម៉ាស៊ីនកាន់តែធំ ១,២ លីត្រ & ១,៤លីត្រ (ជារថយន្តទ្វារពីរសងខាងដំបូងបំផុតក្នុងប្រទេសជប៉ុន) មានប្រព័ន្ធទប់លំនឹងរថយន្តបានល្អ ផ្ដល់នូវផាសុកភាព សុវត្ថិភាព និងសន្សំសំចៃប្រេង។

​ឆ្នាំ ១៩៧៣-១៩៧៧៖ រថយន្តជំនាន់ទី៣ មានតួរថយន្តកាន់តែធំ រាងមូលសក្តិសមជាមួយនឹងយុវវ័យ។ រថយន្តនីសាន់ Sunny ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការសន្សំសំចៃប្រេង ពីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក ហៅកាត់ថា អ៊ីប៉ា (EPA)។

​ឆ្នាំ ១៩៧៧-១៩៨១៖ រថយន្តជំនាន់ទី៤ មាន​កម្លាំងម៉ាស៊ីន ១,៤L មានកញ្ចក់មុខធំទូលាយ និង កម្ពស់ត្រឹមពាក់កណ្ដាលចង្កេះ ដែលផ្ដល់ភាពងាយស្រួលក្នុងការមើលផ្លូវខាងមុខ និង ផ្នែកខាងក្នុងមានលក្ខណៈទូលាយសម្រាប់សមាជិកគ្រួសារផងដែរ។

​ឆ្នាំ ១៩៨១-១៩៨៥៖ រថយន្តជំនាន់ទី៥ ដែលជាឆ្នាំកែប្រែនូវរូបរាងថ្មី ក៏ដូចជាឆ្នាំដែលទទួលបានជោគជ័យទូទាំងពិភពលោក។ ជាឆ្នាំដែលចាប់ផ្ដើមដំណើរនូវរថយន្តដែលវិលកង់ទាំងបួន និងបំពាក់ម៉ាស៊ីនខាងមុខថ្មីប្រភេទ E-type OHC ១,៣ លីត្រ និង ១,៥ លីត្រ ។ ក្រុមហ៊ុន​នីសាន់ បានបង្កើតរោងចក្របន្ថែមនៅ សហរដ្ឋអាមេរិក អេស្ប៉ាញ និង អង់គ្លេស ដើម្បីបំពេញតម្រូវការបង្កើនការផលិតបន្ថែម។ ក្នុងឆ្នាំ ១៩៨៣ រថយន្តនីសាន់ Sunny បានក្លាយជារថយន្តលក់ដាច់បំផុតនៅទូទាំងពិភពលោកនាំមុខរថយន្ត Volkswagen Golf និង Toyota Corolla ផងដែរ។ រថយន្តដ៏មានកេរ្តិ៍ឈ្មោះទូទាំងពិភពលោកមួយនេះត្រូវបានដាក់លក់នៅជាង ១៣០ ប្រទេស។

​ឆ្នាំ ១៩៨៥-១៩៩០៖ រថយន្តជំនាន់ទី៦ ដែលបានបង្កើននូវគុណភាព និង លំនឹងរថយន្តបានល្អទ្វេដង។

​ឆ្នាំ ១៩៩០៖ ការវិវត្ត​នៃរថយន្តជំនាន់ទី៧ ដែលបានបង្កើតឡើងតាមទស្សនៈ «រូបរាងទំនើបស៊ីវិល័យ និងបើកបរដោយសប្បាយរីករាយ» ជាមួយរូបរាងខាងក្រៅមានលក្ខណៈស្ព័រ រំលេចនូវភាពស្រស់ស្អាតដែលសាកសមទៅនឹងតម្លៃនៃរថយន្ត។

​ឆ្នាំ ១៩៩៤-១៩៩៨៖ ការវិវត្ត​នៃរថយន្តជំនាន់ទី៨ គឺជាជំនាន់ផ្លាស់ប្ដូរដ៏ធំមួយទៅលើការរចនារូបរាង និង ប្រព័ន្ធដំណើរការរបស់រថយន្ត។ ការរួមបញ្ចូលគ្នាលើកដំបូងនៃប៊ូមប្រភេទ Multi-Link​ និងជន្ទៀសខាងក្រោយ រឹតតែផ្ដល់នូវភាពងាយស្រួលក្នុងការបើកបរ និង គ្រប់គ្រងលំនឹងរថយន្ត ។ សាក់ស៊ីរថយន្តត្រូវបានបង្កើតឡើងទៅតាមទម្រង់នៃ Fairlady Z, Silvia និង Skyline។

​ឆ្នាំ ១៩៩៨-២០១០៖ រថយន្តជំនាន់ទី៩ ផ្តោតលើម៉ាស៊ីនកម្លាំង ៤ថ្មី ប្រអប់លេខស្វ័យប្រវត្តិ (CVT) ក្បាលនៃកៅអីអាចកំណត់បាន និង ប្រព័ន្ធជំនួយហ្វ្រាំងរថយន្ត (ប្រព័ន្ធវិវត្តន៍ថ្មីរបស់នីសាន់)។ ជារថយន្តផ្ដោតទៅលើ ប្រណិតភាព និង ភាពទាន់សម័យ។

​ឆ្នាំ ២០១០-២០១៩៖ រថយន្តនីសាន់ Almera ជំនាន់ទី១០ ដ៏ទំនើបពេញនិយម និងទាន់សម័យដែលរក្សាបាននូវអត្តសញ្ញាណ «រថយន្តខ្នាតកណ្តាលដ៏សាកសមសម្រាប់គ្រួសារ ប្រកបដោយប្រណិតភាព»។​ រថយន្តនីសាន់ Almera នេះបានបង្កើតឡើងជាច្រើនជំនាន់ ដោយបានក្លាយជាម៉ាករថយន្តដែលទទួលស្គាល់ពាសពេញពិភពលោកក្នុងរយៈពេលជាង ៥០ ឆ្នាំមកនេះ។ រថយន្តនីសាន់ Almera បានលក់អស់ជាង ២,៧ លានគ្រឿងនៅក្នុង ១០៨ ប្រទេស។

​ឆ្នាំ ២០២១៖ រថយន្តនីសាន់ Almera ស៊េរីថ្មីមានប៉ាណារាងអក្សរ V កាន់តែធំ ភ្លឺរលើបរលោងជាមួយនឹងផ្នែកខាងក្នុងប្រកបដោយគុណភាពខ្ពស់។ ជារថយន្តដែលសន្សំសំចៃប្រេងបានច្រើន មានសមត្ថភាពខ្លាំង ផ្ដល់នូវផាសុកភាព មានសុវត្ថិភាពខ្ពស់ និងប្រណិតភាព។ លើសពីនេះក៏បានបន្ថែមមកនូវបច្ចេកវិទ្យានដ៏វៃឆ្លាតដែលមានក្នុងរថយន្តនីសាន់ប្រភេទ SUV ផងដែរ។ ហើយរឹតតែពិសេសជាមួយតម្លៃដែលអតិថិជនអាចទទួលយកបាន។

រថយន្តនីសាន់ Almera ស៊េរីថ្មីនឹងមានវត្តមានជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ សូមរង់ចាំតាមដានការដាក់លក់ជាផ្លូវការលើ​ផេក Nissan Cambodia។

អត្ថបទចុះផ្សាយរបស់នីសាន់នេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្តនីសាន់ Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្តនីសាន់ Nissan ប្រទេសកម្ពុជា www.nissan.com.kh ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាមរយៈ៖ CambodiaNissan

មតិយោបល់