• 2021-09-29 03:08:14
  • ព័ត៌មាន

មាន​កម្មវិធី​នេះ​ដាក់​លើ​ទូរសព្ទ អ្នក​ប្រើ​ស៊ីម​ក្រៅ​ពី​មិត្តហ្វូន ក៏​​អាច​ដោនឡូត​បាន​ ស្រួល​ប្រើ​គ្មាន​ ads រំខាន​

  • 2021-09-29 03:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CamID គឺជា App មានមុខងារពិសេសៗពេញនិយមបំផុត អភិវឌ្ឍដោយ មិត្តហ្វូន គឺជាកម្មវិធីមួយដែលប្រៀបដូច លិខិតឆ្លងដែនឌីជីថល សម្រាប់ចូលទៅកាន់វេទិកាឌីជីថលផ្ដល់ការកម្សាន្តដ៏សម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប។

កម្មវិធីនេះ ក៏ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ប្រព័ន្ធផ្សេងៗផងដែរ ក្រោយពីត្រូវបានដាក់បញ្ចូលគ្នានូវគ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះតែមួយ ។

វាមានមុខងារពេញនិយមបំផុតចំនួន ៣ ផ្ដល់ការកម្សាន្តដល់អ្នកប្រើប្រាស់ជាមួយនឹងភាពយន្ត ហ្គេម និងកម្មវិធីកម្សាន្តដ៏សម្បូរបែបជាច្រើនផ្សេងទៀត មិនត្រឹមតែប៉ុណ្ណោះ ក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងការប្រើប្រាស់ទិន្នន័យរបស់ខ្លួនប្រចាំថ្ងៃបានថែមទៀតផង។

ដោនឡូត App ឥឡូវនេះលើ iOS & Android

មាតិកាឌីជីថលដ៏ពេញនិយមបំផុត គ្មានការរំខានពីការផ្សាយពាណិជ្ជកម្ម

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន មានប្រសាសន៍ថា៖ «CamID App បើកទូលាយដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់ប្រព័ន្ធ ក្រៅពីមិត្តហ្វូន ក៏បានដែរ។»

លោក បន្តទៀតថា៖ «សម្រាប់អតិថិជនរបស់មិត្តហ្វូន នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត។ អតិថិជនមិត្តហ្វូនអាចប្រើប្រាស់ CamID App ជាមួយនឹងទិន្នន័យឥតគិតថ្លៃ រីឯអតិថិជនថ្មីរបស់មិត្តហ្វូនទើបតែដោនឡូត CamID App ក៏នឹងទទួលបានទិន្នន័យ 1GB ដោយឥតគិតថ្លៃ»។

CamID គឺជាកម្មវិធីដំបូងគេបង្អស់នៅកម្ពុជា ផ្ដល់ជូនអ្នកប្រើប្រាស់នូវមាតិកាឌីជីថលដ៏ពេញនិយមបំផុត គ្មានការរំខានពីការផ្សាយពាណិជ្ជកម្ម ព្រមទាំងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ មុខងារពិសេសៗនិងពេញនិយមបំផុតរួមមាន Cinema, eSport និង Metfone+ និងមុខងារជាច្រើនទៀត។

-Cinema គឺជាមុខងារមើលភាពយន្តដែលងាយស្រួលប្រើបំផុត ដែលអ្នកប្រើប្រាស់អាចមើលភាពយន្តដ៏ច្រើនសម្បូរបែបនិងពេញនិយម ដែលមានទាំងការបញ្ចូលសំឡេង ឬមានអក្សរបកប្រែជាភាសាខ្មែរ។

-eSport គឺជាមុខងារពិសេសមួយទៀត មិនត្រឹមតែផ្ដល់នូវមាតិកាកីឡាអេឡិកត្រូនិកដ៏សម្បូរបែបប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាបណ្ដុំ ឬសហគមន៍អ្នកចូលចិត្តនិងស្រឡាញ់កីឡាអេឡិចត្រូនិកមួយដ៏ធំ។

-Metfone+ គឺជាមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងព័ត៌មានលើ ស៊ីមកាត សមតុល្យទឹកប្រាក់ និងប្រវត្តិនៃការកាត់ទឹកប្រាក់នៅក្នុងគណនីរបស់ខ្លួន និងប្រើប្រាស់សេវាឌីជីថលជាច្រើនទៀតដោយសប្បាយរីករាយ។

របៀបពិនិត្យមើល ប្រវត្តិប្រើ

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត។ រួមមានស្ថានីយផ្សាយសេវាជាង ១ម៉ឺន១ពាន់ ស្ថានីយបណ្ដាញខ្សែកាបអុបទិកជាង ២ម៉ឺន៣ពាន់គីឡូម៉ែត្រ គ្របដណ្ដប់គ្រប់តំបន់ទីប្រជុំជនផ្ដល់សេវាកម្មជូនប្រជាជនកម្ពុជាច្រើនជាង ៩ លាននាក់។

សម្រាប់គម្រោងនាពេលអនាគត និងជាគោលដៅធំបំផុតមិត្តហ្វូន ចង់ក្លាយជា ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលលេខ១ នៅក្នុង​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដោតសំខាន់លើការផ្ដល់កម្មវិធីឌីជីថល ឲ្យកាន់តែច្រើនសម្បូរបែបថែមទៀតដូចជា៖ eMoney សម្រាប់សេវាទូទាត់ប្រាក់តាមឌីជីថល CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម SelfCare ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនថែមទៀត៕

អត្ថបទ៖ រក្សា

មតិយោបល់