• 2021-09-27 08:27:11
  • ព័ត៌មាន

អេមបាត់! ឡាន Toyota Prius ជំនាន់ក្រោយ នឹងប្តូររូបរាងថ្មី ហើយមានជម្រើសម៉ាស៊ីនថ្មីទៀត

  • 2021-09-27 08:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota កំពុងតែពិចារណាម៉ាស៊ីនអ៊ីដ្រូហ្សែន បន្ថែមលើម៉ាស៊ីន Plug-in Hybrid ដែលកំពុងប្រើសព្វថ្ងៃ ចំពោះរថយន្ត Prius ជំនាន់ក្រោយ។

ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុន Toyota កំពុងតែត្រៀមខ្លួន ដើម្បីដាក់បង្ហាញរថយន្ត Prius ជំនាន់ទី៥ នៅចុងឆ្នាំ២០២២ ខាងមុខនេះតែម្តង។ ក្នុងនោះដែរ គេអះអាងថា រថយន្ត Prius ប្រភេទ Plug-in Hybrid នឹងចេញមកមុន ខណៈពេលដែលប្រភេទប្រើអ៊ីដ្រូហ្សែន (hydrogen internal combustion) គួបជាមួយម៉ូទ័រអគ្គិសនី នឹងចេញតាមក្រោយ។

ខុសពីម៉ាស៊ីនអ៊ីដ្រូហ្សែន (hydrogen fuel cell) ដែលប្រើលើរថយន្ត Toyota Mirai ការបម្លែងម៉ាស៊ីនចំហេះក្នុង ពីការប្រើប្រេងឥន្ធនៈ ទៅជាអ៊ីដ្រូហ្សែន គឺមិនសូវជាស្ងុគស្មាញប៉ុន្មានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យានេះកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងនៅឡើយ ហើយត្រូវបានតេស្តលើរថយន្ត Corolla កែច្នៃ។

គំរូរថយន្តប្រើអ៊ីដ្រូហ្សែន (hydrogen internal combustion) នោះ បានប្រើម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៣ស៊ីឡាំង ដែលមានប្រើលើរថយន្ត Toyota GR Yaris ដោយមានការកែកុនដើម្បីអាចប្រើអ៊ីដ្រូហ្សែនបាន។

ក្រុមហ៊ុន Toyota បាននិយាយថា ម៉ាស៊ីននេះអាចឲ្យរថយន្តមានភាពឆ្លើយតបប្រសើរជាងម៉ាស៊ីនសាំងធម្មតា។ គួរឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៧ មក រថយន្ត Toyota Prius គឺជាអ្នកត្រួសត្រាយផ្លូវចំពោះបច្ចេកវិទ្យា Hybrid ត្បិតរថយន្តដំណើរការដោយអគ្គិសនីសុទ្ធកំពុងតែក្លាយជាទម្រង់ថ្មីក៏ដោយ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់