• 2021-09-23 06:37:11
  • ព័ត៌មាន

អស់ពី F-150 និង Ranger Raptor ឥឡូវ Ford ថែម Raptor មួយម៉ូដែលទៀត ត្រៀមចេញឆ្នាំ២០២២

  • 2021-09-23 06:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford បានប្រកាសថា នឹងបញ្ចេញរថយន្តម៉ូដែល Raptor ថ្មីមួយទៀត គឺ Bronco Raptor សម្រាប់ឆ្នាំ២០២២។

ថ្វីបើមិនទាន់មានព័ត៌មានលម្អិតច្បាស់ពី Ford ប៉ុន្តែឈ្មួញលក់រថយន្តបានទម្លាយឲ្យដឹងថា រថយន្ត Bronco Raptor នឹងផ្តល់ជម្រើស ២ ម៉ូដែល ដោយក្នុងនោះម៉ូដែលខ្ពស់បំផុតមានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា ដៃចង្កូតមានមុខងារកម្តៅ, កន្លែងសាកថ្មទូរសព្ទឥតខ្សែ, GPS, មុខងារ Adaptive Cruise Control និង ប្រព័ន្ធសំឡេងមាន Speaker ១០គ្រាប់ ជាដើម។

(រូបតំណាង)

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្ត Ford Bronco Raptor នេះ នឹងប្រើម៉ាស៊ីនរបស់ម៉ូដែល Explorer ST គឺ ម៉ាស៊ីនចំណុះ ៣,០លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០០សេះ និងកម្លាំងរមួល ៥៦២ញ៉ូតុនម៉ែត្រ។ បើប្រៀបធៀបជាមួយនឹងម៉ូដែល Bronco ធម្មតា ដែលប្រើម៉ាស៊ីនចំណុះ ២,៧លីត្រនោះ ប្រភេទ Raptor នេះខ្លាំងជាងដល់ ៧០សេះឯណោះ។

ក្រៅពីការអាប់ដេតម៉ាស៊ីន Bronco Raptor ក៏នឹងអាប់ដេតទៅលើការឌីហ្សាញដែរ ដើម្បីឲ្យវាមើលទៅរឹតតែកាចជាងមុន ព្រមទាំងបន្ថែមជម្រើសពណ៌ទឹកក្រូចពិសេស Code Orange ទៀតផង។ យ៉ាងណាមិញ រថយន្ត Ford Bronco Raptor នេះ នឹងផ្តល់តែជម្រើសតួខ្លួនទ្វារ ៤ ប៉ុណ្ណោះ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់