• 2021-09-21 02:42:40
  • ព័ត៌មាន

សឹងមិនជឿ! នេះជាឡាន SUV តម្លៃធូរថ្លៃ ត្រឹម១ម៉ឺនដុល្លារ ខាងក្នុងស្អាតធំទូលាយល្វឹង

  • 2021-09-21 02:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តចិន Wuling ដែលភាគច្រើនត្រូវបានគេស្គាល់តាមរយៈរថយន្តអគ្គិសនីខ្នាតតូច ម៉ូដែល Hong Guang EV ឥឡូវនេះបានប្រកាសចេញរថយន្ត SUV ថ្មីមួយទៀត ហៅថា Asta។

រថយន្ត SUV ដែលបង្កើតឡើងដើម្បីទាញទាញមនុស្សជំនាន់ថ្មី Wuling Asta នេះ មានការឌីហ្សាញយ៉ាងស្រស់ស្អាត និងលេចធ្លោ ជាមួយនឹងប៉ាណាមុខបញ្ឈរមួយផ្ទាំងធំ ព្រមទាំងមានអំពូលបំភ្លឺពេលថ្ងៃរាង និងចង្កៀងមុខ LED ទៀតផង។

រថយន្ត Wuling Asta មានប្រវែងតួខ្លួនសរុប ៤ ៥៩៤មីល្លីម៉ែត្រ ទទឹង ១ ៨២០មីល្លីម៉ែត្រ និង កម្ពស់ ១ ៧៤០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៧៥០មីល្លីម៉ែត្រ។

ថ្វីបើរូបរាងខាងក្រៅមើលទៅហាក់បីដូចជាមិនធំប៉ុន្មាន ប៉ុន្តែកាប៊ីនខាងក្នុងរបស់វាមានភាពធំទូលាយ អាចអង្គុយបាន ៥នាក់ ព្រមទាំងមានការឌីហ្សាញបែបទាន់សម័យទៀតផង។ ក្នុងនោះរួមមានដូចជា អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ, កុងទ័រឌីជីថល, ប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន Ambient Lighting System ព្រមទាំងមានបំពាក់ដំបូលកញ្ចក់វែង Panoramic Sunroof ផងដែរ។

គួរឲ្យដឹងថា រថយន្ត Wuling Asta បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged មានកម្លាំង ១៤៥សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ ហើយមានទាំងជម្រើសលេខដៃ និង អូតូ។ រថយន្តនេះមានជម្រើសរហូតដល់ ៥ម៉ូដែល ហើយមានតម្លៃចាប់ពីខ្ទង់ ១០ ៨០០ដុល្លារ ដល់ ១៥ ៤០០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់