• 2021-09-20 08:53:57
  • ព័ត៌មាន

លក្ខណៈពិសេសៗធ្វើឲ្យស្មាតហ្វូនអេក្រង់បត់ Fold3 5G និង Flip3 5G ក្លាយជាតារា ក្នុងដួងចិត្តអ្នកប្រើ

  • 2021-09-20 08:53:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន សាមសុង តែងតែផ្តល់នូវកំពូលបទពិសោធន៍ថ្មី ល្អផ្តាច់គេ ថ្មីជានិច្ច មិនធ្វើឱ្យអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ទូទាំងពិភពលោក និងជាពិសេសក្នុងប្រទេសកម្ពុជា ទទួលអារម្មណ៍អាក់អន់ស្រពន់ចិត្តថា ស្មាតហ្វូនគ្មានអ្វីប្លែក ដដែលៗ ឬញុំាសម្លដដែលៗ រសជាតិដដែលៗនោះទេ។ ជាក់ស្តែងដូចតារា ២ ដួងគឺ Galaxy Z Fold3 5G និង Galaxy Z Flip3 5G បន្ទាប់ពីរះហើយគឺធ្វើឲ្យអតិថិជន និងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់មានចិត្តអន្ទះសារចង់បានមកកាន់ប្រើប្រាស់ផ្ទាល់។

ជាមួយនឹងសម្រស់ និងលក្ខណៈពិសេសៗអស្ចារ្យជាច្រើនដែលបានបំពាក់នៅលើស្មាតហ្វូនអេក្រង់បត់ទាំង 2 ដែលទាំងនេះគឺជា មូលហេតុ ធ្វើឲ្យការលក់មានការគាំទ្រលើសលុបហួសពីការរំពឹងទុក។

ឥឡូវនេះ ក្រុមហ៊ុននឹងធ្វើការបង្ហាញជូននូវលក្ខណៈពិសេសមួយចំនួនដែលធ្វើឱ្យអតិថិជនទាំងអស់ពេញចិត្ត ពេញថ្លើម និងហ៊ានប្រគល់បេះដូងដល់ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G និងធ្វើឱ្យតារាទាំង 2 ដួងនេះលក់ដាច់ខ្លាំងយ៉ាងកក្រើកលើទីផ្សារស្មាតហ្វូនអេក្រង់បត់ក្នុងពិភពលោកក៏ដូចជាប្រទេសកម្ពុជាពេលនេះតែម្តង។

ស្មាតហ្វូន Galaxy Z Fold3 5G

  • បំពាក់នូវកំពូលអាវក្រោះការពារទឹក (Water proof) IPX8 ដំបូងគេបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រស្មាតហ្វូនអេក្រង់បត់
  • កាមេរ៉ាបង្កប់ក្រោមអេក្រង់ឡូយបំផុត (Under Display Camera) ងាយស្រួលក្នុងការទស្សនាមិនមានការរំខានភ្នែក
  • អាចប្រើជាមួយប៊ិកវេទមន្តបាន (S Pen Fold Edition)
  • កំពូលអេក្រង់ភ្លឺត្រជាក់ភ្នែកទាំងក្នុង (Unfold) ទាំងក្រៅ (Cover Screen) Dynamic AMOLED 2X Display ដែលអមមកជាមួយកម្រិត Refresh Rate 120 Hz ធ្វើឲ្យការអូសចុះឡើង និងលេង Game មានភាពរលូនឥតទាក់
  • អាចបែងចែកអេក្រង់ចេញជា 3 ក្នុងពេលតែមួយ (Multi-tasking with split screen) សម្រាប់បំពេញតម្រូវគ្រប់ទម្រង់របស់អ្នកប្រើប្រាស់
  • ការពង្រឹងភាពជាប់ធន់តួខ្លួនបានយ៉ាងល្អបំផុត (Armor Aluminum)

ស្មាតហ្វូន Galaxy Z Flip3 5G វិញក៏អស្ចារ្យមិនធម្មតាដែរ៖

  • បំពាក់នូវកំពូលអាវក្រោះការពារទឹក (Water proof) IPX8 ដំបូងគេបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រស្មាតហ្វូនអេក្រង់បត់
  • អេក្រង់ខាងក្រៅធំជាងមុន 4 ដង (Bigger cover screen) និងច្បាស់ជាងមុន៖ អាចឱ្យយើងរីករាយក្នុងការថត Selfie យ៉ាងស្រស់ស្អាតជាមួយកាមេរ៉ាក្រោយ (ថត Selfie ក៏ស្អាត ថតវីដេអូក៏ឡូយ)
  • កម្រិត Refresh Rate 120 Hz (Main Screen), Infinity-Flex Display, Dynamic SUPER AMOLED 2X + Dual speakers (ធ្វើឲ្យការទស្សនាភាពយន្ត ការកម្សាន្តហ្គេម រីករាយបំផុត) ជាមួយនឹង Stereo Sound។
  • កាមេរ៉ាមុខ៖ Single take, Dual recording, Director’s view អាចធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាននូវរូបភាព ក៏ដូចជាវីដេអូឡូយៗ គួរឲ្យពេញចិត្ត

នៅមានលក្ខណៈពិសេសច្រើនទៀតដែលធ្វើឱ្យកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G អង្រួនចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ប្រចាំសករាជថ្មីឆ្នាំ 2021 នេះ។ ចឹងរង់ចាំមើលនូវការបង្ហាញជាបន្ទាប់ទៀតណា៎..! អូហ៎ នៅមានរឿងមួយភ្លេចប្រាប់អ្នកទាំងអស់គ្នា បើលោកអ្នកចង់បានតារាទាំង 2 ដួងនេះមកប្រើប្រាស់ ប៉ុន្តែលោកអ្នកពុំទាន់មានថវិកាគ្រប់គ្រាន់នោះ ឥឡូវឈប់កង្វល់ទៀតទៅព្រោះថា សាមសុង តែងតែយល់ចិត្តអ្នកប្រើប្រាស់ក៏ដូចជាអតិថិជនរបស់ខ្លួនជានិច្ច គឺក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីបង់រំលស់មិនមានការប្រាក់ 0% រយៈពេល 9 ខែ ចឹងឈប់បារម្ភទៅណា៎។

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត។ Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង ជាទីទុកចិត្តបំផុត។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

មតិយោបល់