- 2021-09-07 03:52:22
- ព័ត៌មាន
Telegram ស៊ែរឌឺដង WhatApp រឿងអាប់ឌែតរបស់ចាស់គេធ្លាប់ប្រើរាប់ឆ្នាំហើយ!
- 2021-09-07 03:52:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Telegram ស៊ែរឌឺដង WhatApp រឿងអាប់ឌែតរបស់ចាស់គេធ្លាប់ប្រើរាប់ឆ្នាំហើយ!
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ៣ កញ្ញា ២០២១ WhatApp បានបង្ហោះសារលើគណនី Twitter ផ្លូវការបង្ហាញពីកំណែអាប់ឌែតចុងក្រោយរបស់ខ្លួនដោយបន្ថែមមុខងារថ្មីគឺ «ទោះទូរសព្ទថ្មី តែមិនបាត់បង់ឯកសារ(អក្សរ,រូបនិងវីដេអូ)» ស្រាប់តែ Telegram ស៊ែរបន្តចេតនាឌឺដងថា នេះជាឆ្នាំណាទៅហើយ? មុខងារនេះមានលើ Telegram រាប់សិបឆ្នាំហើយ។
ក្នុងវីដេអូបង្ហាញថា មុខងារ WhatApp history across OS (iOS→ Android) មានគោលបំណងចង់ឲ្យអ្នកប្រើសាកបទពិសោធន៍ថ្មី ទោះជាអក្សរ,សំឡេង, រូបនិងវីដេអូ ពីទូរសព្ទមុនៗយ៉ាងម៉េចក៏ដោយ ពេលប្តូរមកថ្មីបានទាំងអស់។ យ៉ាងណាមិញ មុខងារថ្មីបង្ហាញខាងលើនេះ មិនទាន់ប្រើកើតពេញលេញនៅឡើយ។
WhatApp គឺជាផលិតផលមួយរបស់ក្រុមហ៊ុន Facebook Inc មានអ្នកកំពុងប្រើជាប្រចាំដល់ទៅ ២ ពាន់លានគណនី។ មួយរយៈចុងក្រោយនេះ WhatAp តែងតែជួបបញ្ហាមិនលោះពេលសោះ និយាយរួមមានរឿងគ្រប់ទិស រហូតដល់សារព័ត៌មាននានាចុះផ្សាយព្រោងព្រាតថា រកឃើញមាន បញ្ហាលួចទិន្នន័យអ្នកប្រើប្រាស់ត្រូវគេប្តឹងផ្ដល់ដល់តុលការ មានអ្នកប្រើរអ៊ូរទាំខ្លះក៏ឈប់ប្រើ ខ្លះក៏លុបកម្មវិធីចោល ជាដើម។ល។
Telegram គឺជាគូប្រជែង WhatApp តាំងពីបង្កើតដំបូងឆ្នាំ ២០១៣ ។ ក្រឡេកមកមើល Telegram វិញទោះជា ទូរសព្ទម៉ាកអ្វីក៏ដោយ (iPhone ឬ Android Phone) ឲ្យតែមានគណនី Telegram ចង់ប្តូរទូរសព្ទប៉ុន្មានដងក៏នៅតែឃើញសារចាស់ៗទាំងអស់ សាមញ្ញ និងផ្ញើរ file ធំៗបានទៀត ជាហេតុធ្វើឲ្យប្រជាប្រិយភាពកើនឡើងយ៉ាងរហ័ស មានអ្នកកំពុងប្រើជាប្រចាំថ្ងៃជាង ១ ពាន់លានគណនី៕