• 2021-09-03 02:03:03
  • ព័ត៌មាន

មិនធ្លាប់មាន! WhatsApp រងការផាកពិន័យជាលុយ ២៦៦លានពីប្រទេសមួយនៅអឺរ៉ុប

  • 2021-09-03 02:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីធ្វើការស៊ើបអង្កេតអស់រយៈពេល ២ឆ្នាំ ប្រទេសអៀរឡង់បានធ្វើការផាកពិន័យក្រុមហ៊ុន WhatsApp ២៦៦លានសហរដ្ឋអាមេរិកទាក់ទងទៅនឹងការប្រព្រឹត្តល្មើសនឹងច្បាប់ការពារទិន្នន័យឯកជនភាព (GDPR law)។

នេះជាការផាកពិន័យដ៏ធំបំផុតទាក់ទងទៅនឹងការរំលោភបំពានទៅលើច្បាប់ GDPR ដែលមានចំនួនទឹកប្រាក់ដល់ទៅបួនដងច្រើនជាងទឹកប្រាក់ដែលអាជ្ញាធរបានស្នើសុំ។ ប្រទេសអៀរឡង់បានចោទប្រកាន់ក្រុមហ៊ុនថា បានចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់ជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុកដោយពុំបានជូនដំណឹងដល់អ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា ទាំងអាជ្ញាធរ និងអ្នកប្រើប្រាស់ជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុន WhatsApp បានប្រកាសដាក់ចេញនូវលក្ខខណ្ឌថ្មីកាលពីដើមឆ្នាំនេះ ដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យរបស់អ្នកប្រើប្រាស់មួយចំនួនទៀតជាមួយក្រុមហ៊ុនហ្វេសប៊ុក ដែលធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនបានងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជា Telegram និង Signal ជាដើម៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់