• 2021-08-31 02:55:37
  • ព័ត៌មាន

មកស្គាល់បណ្ដាញសង្គមកំពូលៗ មានអ្នកប្រើច្រើនជាងគេបំផុត ក្នុង៥ មាន៤ គឺ Facebook វ៉ាដាច់ទៅហើយ

  • 2021-08-31 02:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោមបណ្ដាញសង្គមល្បីៗលើលោក Facebook និង YouTube ជាបណ្ដាញសង្គមឈានមុខគេ មានអ្នកប្រើច្រើនបំផុត (active user)។ ក្រៅពីនេះក៏នៅមានបណ្ដាញសង្គមចំនួន៣ទៀត សុទ្ធតែជារបស់ក្រុមហ៊ុន Facebook គឺWhatsApp, IG និង Messenger សុទ្ធតែស្ថិតក្នុងបញ្ជី Top 5។ នេះបើយោងទៅតាមរបាយការណ៍ស្ថិតិអ្នកប្រើប្រចាំខែកក្កដា ពី Statista ជាក្រុមហ៊ុនអាល្លឺម៉ង់ដែលមានឯកទេសខាងទិន្នន័យទីផ្សារនិងអ្នកប្រើប្រាស់។

យោងតាមប្រភពដដែល អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជាប្រចាំមានចំនួនប្រមាណជា ២,៨៥៣ ពាន់លាននាក់ ក្នុងមួយខែកក្កដា ខណៈ YouTube មានអ្នកប្រើប្រាស់ជាប្រចាំ ប្រមាណជា ២,២៩១ ពាន់លាននាក់។

យ៉ាងណា កម្មវិធីបណ្ដាញសង្គម Telegram ប្រើសម្រាប់ផ្ញើសារ មានចំនួនអ្នកប្រើជាប្រចាំ ត្រឹម ៥៥០ លាននាក់ តែប៉ុណ្ណោះក្នុងមួយខែ ដែលវាស្ថិតនៅក្នុងលេខរៀងទី១០៕

ប្រភព៖ Statista ប្រែ​សម្រួល៖ កុសល

មតិយោបល់