• 2021-08-25 04:12:11
  • ព័ត៌មាន

ថ្ងៃនេះ កាលពី១០ឆ្នាំមុន ជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ Apple និងពាក់ព័ន្ធការស្លាប់របស់ Steve Jobs

  • 2021-08-25 04:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញ នៅ១០ឆ្នាំមុន ជាថ្ងៃដែល Steve Jobs លាឈប់ពីតំណែង CEO របស់ Apple ដែលជាក្រុមហ៊ុនប្រសូត្រចេញ និងដាក់ឈ្មោះដោយលោកផ្ទាល់។ ថ្ងៃ២៤ ខែសីហា នេះផងដែរ ក៏ជាថ្ងៃប្រគល់ដំណែង CEO ឱ្យទៅ Tim Cook ជាអ្នកដឹកនាំបន្តផងដែរ។

ដំណឹងសោកសៅបន្ថែមនោះ ក្រោយការផ្ទេរតំណែងបាន២ខែ Steve Jobs ក៏បានលាចាកលោកទៅ ជាមួយនឹងជំងឺមហារីកលំពែង។

គួរបញ្ជាក់ថា លោកស្លាប់គឺក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី iPhone 4S បានប្រកាសចេញជាផ្លូវការ នៅឆ្នាំ២០១១ ដោយ CEO ថ្មី លោក Tim Cook។

iPhone 4S ជាស្មាតហ្វូនមានជាប់ដួងព្រលឹង Steve Jobs នៅក្នុងនោះ ត្បិតជាឧបករណ៍ដែលលោកបានអភិវឌ្ឍផលិត និងបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ ប៉ុន្ដែលោកមិនបានប្រកាសចេញដោយខ្លួនឯងផ្ទាល់ឡើយ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់