• 2021-08-20 07:21:36
  • ព័ត៌មាន

លេចធ្លាយអ៊ីមែលរបស់ Steve Jobs មានបំណងបង្កើត iPhone nano

  • 2021-08-20 07:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីមែលមួយរបស់ Steve Jobs កាលពីឆ្នាំ២០១០ បានបញ្ជាក់ថា Apple មានបំណងផលិតស្មាតហ្វូនមានរាងតូចនិងតម្លៃធូរថ្លៃ ដោយដាក់ឈ្មោះវាថា “iPhone nano”។ នេះបើយោងទៅតាម The Verge បានចេញផ្សាយ សម្រង់អ៊ីមែលដែលប្រមូលបានពីក្នុងជម្លោះរវាង ក្រុមហ៊ុន Epic Games និង Apple។

នៅក្នុងអ៊ីមែលដែលសរសេរចេញពី Steve Jobs គេឃើញមាន របៀបវីរៈពីកិច្ចប្រជុំយុទ្ធសាស្ត្រនៅ ឆ្នាំ២០១១ របស់ក្រុមហ៊ុន រួមទាំងផែនការ iPhone nano ដោយដាក់គោលដៅលើតម្លៃស្មាតហ្វូន និងការរចនាស្មាតហ្វូនដោយលោក Jony Ive ជាប្រធានរចនាកាលពីជំនាន់នោះ។

គួរបញ្ជាក់ថា iPhone nano មានអេក្រង់តូច គេមិនបានដឹងពិតប្រាកដឡើយពីខ្នាតអេក្រង់តូចរបស់ ដោយគ្រាន់តែដឹងបន្ថែមថា ស្មាតហ្វូនអេក្រង់តូចនេះនឹងត្រូវផលិតយកលំនាំតាម iPod touch ហើយវានឹងចេញមកជំនួសឱ្យ iPhone 3GS។

ប៉ុន្ដែក្រោយមកគេមិនបានឃើញ iPhone មានឈ្មោះ nano ឡើយ ដោយគេយល់ថា iPhone អាចប្ដូរឈ្មោះពី iPhone nano ទៅជា iPhone SE វិញ ដែលបានប្រកាសចេញនៅ ឆ្នាំ២០១៦។

គួរដឹងថា នៅ ឆ្នាំ២០១០ Apple បានបញ្ចេញ iPhone 4 មានអេក្រង់ ៣,៥អ៊ិញ នៅលើទីផ្សាររួចទៅហើយ៕

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ កុសល

មតិយោបល់