- 2021-08-19 08:42:04
- ព័ត៌មាន
TikTok បន្ថែមមុខងារការពារ Privacy និង Safety អាយុក្រោម ១៦ ឆ្នាំផុសវីដេអូមិនបានទេ
- 2021-08-19 08:42:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TikTok បន្ថែមមុខងារការពារ Privacy និង Safety អាយុក្រោម ១៦ ឆ្នាំផុសវីដេអូមិនបានទេ
ចន្លោះមិនឃើញ
ក្រុមការងារ TikTok ទើបនឹងបន្ថែមមុខងារដ៏មានសារសំខាន់ផ្ដោតលើការការពារ Privacy និង Safety ឬគោលការណ៍ការពារសុវត្ថិភាព និងភាពឯកជន សម្រាប់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ ឆ្នាំ។ ក្នុងចំណោមមុខងារថ្មីៗទាំងពីរមានដូចជា មុខងារ Direct Messages និងផ្ទាំង pop-up សួរជាមុនពេលចង់ផុសវីដេអូដំបូង ទាល់តែម្ចាស់គណនីមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ដែលនេះជាកិច្ចការពារគិតគូរសុវត្ថិភាពជាចម្បងដល់អ្នកប្រើប្រាស់។
-សម្រាប់ Privacy មុខងារ Direct Messages រចនាឡើងមកជាពិសេសដើម្បីងាយស្រួលទំនាក់ទំនងជាមួយមនុស្សថ្មីៗទូទាំងពិភពលោក។
TikTok ក៏កំណត់ជាស្រេចទាល់តែជា Friends ទើបអាចស៊ែរបាន បើសិននោះជា ជនទីបីឬជនអនាមិក នឹងបិទមិនឲ្យស៊ែរ ឬចែករំលែករូបភាពវីដេអូអាសអាភាសឡើយ។ មុខងារ Direct Messages នេះក៏បានភ្ជាប់ទៅនឹងកម្មវិធីគ្រប់គ្រងលក្ខណៈគ្រួសារឈ្មោះថា Family Pairing ដែលឪពុក-ម្តាយអាចណែនាំដល់កូនៗជាយុវជនវ័យជំទង់ពីការប្រើប្រាស់ TikTok ផងដែរ។
-សម្រាប់ Safety ផ្តោតលើម្ចាស់គណនី (account) ចង់បង្ហោះវីដេអូដំបូងនៅលើ TikTok ត្រូវមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ(ចាប់ពី ១៣ ដល់ ១៥ ឆ្នាំកំណត់បិទស្វ័យប្រវត្តិ) មានន័យថា នឹងមានផ្ទាំង pop-up មួយលោតសួរជាមុន ពេលចង់ផុសវីដេអូ។
លើសពីនេះទៀត នៅពេលផុសរួចនឹងមានផ្ទាំងមួយទៀតសួរថាតើ Creators ចង់ឲ្យនរណាឃើញ? Follower ឬ Friend ទូទៅ។បើរកឃើញថា អាយុក្រោម១៦ឆ្នាំនោះនឹងមានមុខងារមួយទៀតឈ្មោះថា Duet និង Stitch នឹងកំណត់បិទមិនឲ្យផុស។
តើនរណាអាចដោនឡូតបាន? Choose who can download your public videos? ប្រសិនបើអ្នកជ្រើសរើសបើកមុខងារនេះអ្នកនឹងទទួលបានសារផុសឡើងមួយ ទុកស្នើឲ្យបញ្ជាក់ពីជម្រើស មុនពេលអ្នកប្រើប្រាស់ដទៃទៀតអាចទាញយកវីដេអូបាន។ បញ្ជាក់៖ ការទាញយកត្រូវបានបិទជាអចិន្ត្រៃយ៍លើមាតិកាពីគណនី ដែលមានអាយុក្រោម ១៦ ឆ្នាំ។
បញ្ជាក់ផងដែរថា TikTok គឺជាកម្មវិធីបង្កើតវីដេអូកំសាន្តខ្លីៗឈានមុខគេ។ បេសកកម្មរបស់ TikTok ដើម្បីជម្រុញភាពច្នៃប្រឌិតខ្ពស់ នៅលើកម្មវិធី TikTok មានកម្មវិធីគ្រប់គ្រងសុវត្ថិភាព និងការគ្រប់គ្រងឯកជនភាពជាច្រើន ដែលផ្តល់សិទ្ធដល់អ្នកប្រើប្រាស់ ក្នុងការសម្រេចចិត្តថាតើពួកគេចង់ចែករំលែកមាតិការបស់ពួកគេជាមួយអ្នកណា៕