- 2021-08-18 09:05:26
- ព័ត៌មាន
បណ្ដាញសង្គមនៅ អាហ្វហ្គានីស្ថានប្រែប្រួលខ្លាំង ក្រោយក្រុមតាលីបង់ដណ្ដើមបានអំណាចពេញដៃ
- 2021-08-18 09:05:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដាញសង្គមនៅ អាហ្វហ្គានីស្ថានប្រែប្រួលខ្លាំង ក្រោយក្រុមតាលីបង់ដណ្ដើមបានអំណាចពេញដៃ
ចន្លោះមិនឃើញ
ប្រទេសអាហ្វហ្គានីស្ថាន ក្រោយក្រុមអ៊ីស្លាមជ្រុលនិយម ដណ្ដើមបានអំណាចពីរដ្ឋាភិបាល និង ប្រធានាធិបតី លោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស បណ្ដាញសង្គមល្បីៗនៅប្រទេស Facebook, Twitter, WhatsApp និង YouTube ចាប់ផ្ដើមមានការប្រែប្រួលខ្លាំង។
ជាក់ស្ដែង ក្រុមតាលីបង់ កំពុងកាន់គណនី WhatsApp របស់អតីតមន្រ្តីរដ្ឋាភិបាលជាបន្តបន្ទាប់ ប៉ុន្ដែមានគណនីមួយចំនួនត្រូវបានបិទខ្ទប់ដោយក្រុមហ៊ុន ប៉ុន្ដែ WhatsApp ពិតជាមិនបានដឹងអស់នោះទេ ថាមួយណាជាគណនីរបស់ក្រុមតាលីបង់ឡើយ។
រីឯ Facebook វិញ ពួកគេបានលុបគណនីដែលតំណាងឱ្យក្រុមតាលីបង់ និងទប់ស្កាត់អ្នកប្រើប្រាស់មិនឱ្យសសើរ ឬគាំទ្រក្រុមជ្រុលនិយមនេះឡើយ។
ទន្ទឹមនឹងនេះ YouTube បានបង្ហាញពីភាពតឹងរឹងជាងមុន ដោយខ្លួននឹងរារាំងគណនីទាំងអស់ដែលភ្ជាប់ជាមួយតាលីបង់ ដោយផ្អែកលើការហាមឃាត់របស់រដ្ឋាភិបាលអាមេរិក។
យ៉ាងណា ក្រុមតាលីបង់ ហាក់ទទួលស្កាល់បណ្ដាញសង្គម Twitter ពេលក្ដាប់អំណាចពេញដៃ។ ត្បិតអីនៅ ថ្ងៃទី១៦ ខែសីហា អ្នកនាំពាក្យរបស់ក្រុមនេះ បានបង្ហោះសារខ្លីលើ Twitter ថា ខ្លួនបានគ្រប់គ្រង ទីក្រុងកាប៊ុលហើយ។ មិនតែប៉ុណ្ណោះ គេក៏នៅឃើញមានមនុស្សនៅក្នុងប្រទេសនេះប្រើ Twitter ដើម្បីស្វែងរកជំនួយ និងការគាំទ្រទៅកាន់ពិភពលោកផងដែរ៕