• 2021-08-18 05:04:24
  • ព័ត៌មាន

ភាគហ៊ុន Apple ឡើងថ្លៃបំបែកកំណត់ត្រា ខណៈ iPhone 13 បាំងតែមួយខែទៀតនឹងបង្ហាញខ្លួន

  • 2021-08-18 05:04:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគហ៊ុនរបស់ ក្រុមហ៊ុន Apple “APPL” បានបង្កើតកំណត់ត្រាថ្មីនៅតម្លៃខ្ពស់បំផុត ដោយបិទផ្សារនៅតម្លៃ ១៥១,១២ ដុល្លារ ក្នុង១ហ៊ុន កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅ។ នេះបើយោងទៅតាម សន្ទស្សន៍ផ្សារភាគហ៊ុន NASDAQ: AAPL។

ហេតុផលនេះតម្លៃកើនឡើងនេះ ត្រូវបានអ្នកវិនិយោគជាច្រើនមើលឃើញថា ព្រោះតែផលិតផលកំពូលៗដូចជា iPhone, MacBook និង Apple Watch កៀកនឹងប្រកាសចេញនៅ ព្រឹត្តិការណ៍ធំ WWDC 2021 នៅ ខែកញ្ញា ខាងមុខនេះ។

ក្រៅពីនេះ ហេតុផលជម្រុញបន្ថែម ក៏ព្រោះតែរបាយការណ៍ចំណូលរបស់ Apple កាលពីត្រីមាសទី៣ បញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា កន្លងទៅ គឺមានកំណើន ៣៦% ដោយគិតជាចំណូលប្រមាណ ៨១,៤ ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ យោងទៅតាមសារព័ត៌មានដ៏ល្បីផ្នែកសេដ្ឋកិច្ច Bloomberg អះអាងថា Apple កំពុងទទួលបានជោគជ័យយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ដូចច្នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន ត្រូវបានគេរំពឹងថានឹងកើនឡើង ប្រមាណ ៣៣% ស្មើនឹង ៣៦៥ ពាន់លានដុល្លារនៅ ឆ្នាំ២០២១ នេះតែម្ដង។ ម៉្លោះហើយ យើងតាមហេតុផលត្រួសៗទាំងនេះ ទើបបណ្ដាលឱ្យ ភាគហ៊ុន Apple បានឡើងថ្លៃបំបែកកំណត់ត្រា៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់