- 2021-08-16 02:18:42
- ព័ត៌មាន
ក្រុមហ៊ុនឈានមុខគេខាងប្តូររូបិយវត្ថុ Remitano បើកដំណើរការប្រព័ន្ធ «រុករកកាក់»ផ្ទាល់របស់ខ្លួន
- 2021-08-16 02:18:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនឈានមុខគេខាងប្តូររូបិយវត្ថុ Remitano បើកដំណើរការប្រព័ន្ធ «រុករកកាក់»ផ្ទាល់របស់ខ្លួន
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះ ក្រុមហ៊ុនប្តូររូបិយវត្ថុអេឡិចត្រូចនិចដែលមានបណ្តាញទូទាំងពិភពលោក Ramitano កំពុងអភិវឌ្ឍន៍ប្រព័ន្ធ មួយមានឈ្មោះថា «Native token-RENEC» ដើម្បីកែលម្អគុណភាពសេវាកម្ម ដែលផ្តល់ជូនអតិថិជននូវការកាត់បន្ថយថ្លៃប្រតិបត្តិការ និងធានាឲ្យប្រតិបត្តិការមានសុវត្ថិភាព និងឆាប់រហ័ស។
ខណៈពេលនេះបណ្តាញ Remitano ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ ក្រុមហ៊ុន Remitano បានផ្តល់នូវឱកាសដ៏អស្ចារ្យមួយសម្រាប់អ្នកប្រើប្រាស់ Remitano ចាស់និងថ្មី នៅក្នុងប្រទេសកម្ពុជាដើម្បីទទួលបាន RENEC ដោយឥតគិតថ្លៃតាមរយៈកម្មវិធីរុករកកាក់។
តើ RENEC ជាអ្វី?
RENEC គឺជាអក្សរកាត់របស់ Remitano Network Coin។ ដែលជា Token របស់បណ្តាញ Remitan ជា Bockchain ដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ប្រតិបត្តិការដ៏លឿនរហ័ស ក្នុងតម្លៃទាប ដែលជាការផ្លាស់ប្តូរវិមជ្ឈការរហ័ស ជាមួយនឹងការផ្តល់កិច្ចសន្យាប្រកបដោយប្រសិទ្ធភាព។ RENEC ត្រូវបានចាប់ផ្តើមប្រកាសដាក់អោយដំណើការនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ។
តើអ្វីដែលធ្វើឱ្យ RENEC ប្លែកពីគេ?
បណ្តាញ Remitano មិនមែនជា blockchain តែមួយទេ ផ្ទុយទៅវិញវាគឺជាសំណុំ blockchain ។ បណ្តាញនេះគឺជាការផ្ទេរតម្លៃដ៏សាមញ្ញមួយ ស្រដៀងទៅនឹង Bitcoin, Litecoin ប៉ុន្តែជាមួយនឹងពេលវេលារារាំងលឿនជាងមុន និងពិធីសារនៃការមូលមតិគ្នា ប្រកបដោយប្រសិទ្ធភាព។ នៅដំណាក់កាលនេះ RENEC នឹងត្រូវបានគេស្គាល់ថា Remitano Electronic Cash ។
RENEC ក៏នឹងក្លាយជារូបិយប័ណ្ណមូលដ្ឋានសម្រាប់ Token Decentralized Exchange និង Decentralized fiat-token escrow ដែលនឹងត្រូវបានបង្កើតនៅលើបណ្តាញ Remitano ។ ជាមួយ RENEC ការប្តូរ crypto និងថ្លៃជួញ P2P នឹងមានតម្លៃថោកជាងមុន។
Remitano ប្តេជ្ញាផ្តល់ជូននូវផលិតផល ៣ ដំបូងសម្រាប់បណ្តាញ Remitano ដូចខាងក្រោម៖
១. ថ្លៃដើម decentralized P2P ទាប រូបិយ័បណ្ណអេឡិចត្រូ ដែលអាចប្រើ Multisig បាន
២. ការប្តូរ decentralized tokens មានតម្លៃទាប
៣. សេវា decentralized escrow មានតម្លៃទាប
បន្ទាប់ពីនោះ remitano.com នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ដើម្បីបង្កើតផលិតផល Blockchain ផ្សេងទៀត។
បណ្តាញ Remitano ត្រូវបានរចនាឡើងដើម្បីអាចអោយអ្នកប្រើប្រាស់ជាគោលចម្បងបាន ដូច្នេះផលិតផលថ្មីៗនឹងត្រូវបានបង្កើតឡើងនៅលើបណ្តាញនេះ ហើយនឹងជួយបង្កើនតម្លៃរបស់ RENEC ជាបន្តរបន្ទាប់
សូមពិនិត្យមើលសេចក្តីណែនាំផ្លូវការ RENEC ដើម្បីស្វែងយល់បន្ថែមអំពី Token នេះ។
តើធ្វើដូចម្តេចដើម្បីក្លាយជាម្ចាស់ RENEC?
ដោយសារតែក្រុមហ៊ុន Remitano កាន់កាប់វិនិយោគិន និងពាណិជ្ជករ របស់ខ្លួនដោយការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលកាត់បន្ថយហានិភ័យផងដែរ Remitano នឹងមិនកាន់កាប់ ICO ណាមួយសម្រាប់ RENEC ឡើយ។ វាខុសគ្នាពី ICO ផ្សេងទៀតដែលវិនិយោគិននឹងត្រូវបង់ប្រាក់ ETH ឬ BTC ដើម្បីធានាបាននូវចំនួនជាក់លាក់នៃកាក់។ ផ្ទុយទៅវិញ RENEC នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់ Remitano ទាំងថ្មី និងចាស់ នៅក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀតតាមរយៈការជីករកកាក់។
បច្ចុប្បន្ននេះ Remitano អនុញ្ញាតឱ្យមានការជីករកកាក់ តាមរយៈកម្មវិធីទូរស័ព្ទ Remitano ។ ដូច្នេះអ្នកត្រូវតំឡើងកម្មវិធី Remitano ហើយចាប់ផ្តើមជីករកកាក់ RENEC ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ។
ជំហានងាយៗទាំង ៤ ក្នុងការរកកាក់ RENEC
១. ទាញយកកម្មវិធី Remitano នៅលើ PlayStore និង AppStore ។
២. ចុះឈ្មោះ ឬចូលកម្មវិធី
៣. នៅលើបញ្ជីមឺនុយដែលបង្ហាញ សូមចុចលើ “Mining RENEC”។ បន្ទាប់មកអ្នកនឹងបានចូលទៅកាន់ទំព័ររុករកកាក់
៤. ចុចលើប៊ូតុង “Mine RENEC” ដើម្បីចាប់ផ្តើមជីករកកាក់ បន្ទាប់មកវានឹងបង្ហាញពីដំណើរការនៃការជីករកកាក់ RENEC របស់អ្នកដូចរូបភាពនេះ៖
អ្នកប្រើប្រាស់ត្រូវតែចុះឈ្មោះបង្កើតគណនីជាមួយ Remitano ហើយផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់ពួកគេដើម្បីមានសិទ្ធិចូលរុករកកាក់ RENEC ។ ការជីករកកាក់ RENEC មិនមានដំណើរការជាស្វ័យប្រវត្តិទេ ដូច្នេះនៅពេលអ្នកមានកម្មវិធីទូរស័ព្ទរួចហើយ អ្នកត្រូវចូលទៅក្នុងគណនីរបស់អ្នកជារៀងរាល់ថ្ងៃ ដើម្បីរកកាក់ RENEC ។ អ្នកប្រើប្រាស់អាចជីករកកាក់ បានរហូតដល់ 0.02 RENEC ក្នុងមួយម៉ោងអាស្រ័យលើកម្រិតនៃការផ្ទៀងផ្ទាត់។ អ្នកត្រូវបំពេញអោយបានដល់កំរិតទី ២ នៃការផ្ទៀងផ្ទាត់ ដើម្បីបង្កើនថាមពលរុករកកាក់របស់អ្នក។ អ្នកក៏អាចបង្កើនរង្វាន់ពី RENEC របស់អ្នកតាមរយៈការណែនាំ Remitano ទៅកាន់អ្នកផ្សេងទៀត នៅពេលការណែនាំរបស់អ្នកទទួលបានជោគជ័យអ្នកនឹងទទួលបាន ២០% នៃការរុករកកាក់លើ Remitano របស់ពួកគេ។
សូមស្វែងយល់ការបង្ហាញពីអត្ថន័យនៃ RENEC Token
Remitano នឹងបន្តបង្កើតផលិតផលនានានៅលើបណ្តាញ RENEC ។ ដែលនឹងផ្តល់ឱ្យ RENEC នូវអត្ថប្រយោជន៍ និងការប្រើប្រាស់ជាច្រើន។ ដូចគ្នានេះផងដែរ វាជាការពិតដែលថា Remitano គឺជាបណ្តាញផ្លាស់ប្តូររូបិយប័ណ្ណអេឡិចត្រូនិច P2P ដែលមានប្រជាប្រិយយ៉ាងខ្លាំង នៅក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក ពីមួយថ្ងៃទៅមួយថ្ងៃ តម្លៃរបស់ RENEC នឹងអាចកើនឡើងជាបន្តរបន្ទាប់ ដែលនេះគឺជាមូលហេតុដែលអ្នកគួរសាកល្បងប្រើប្រាស់បណ្តាញនេះ ហើយអ្នកនឹងទទួលបាន Token ភ្លាមៗដោយឥតគិតថ្លៃ។
រំឮកផងដែរថា Remitano គឺជាវេទិកាជួញដូររូបិយប័ណ្ណអេឡិចត្រូនិក peer-to-peer (p2p) ដ៏ធំបំផុតមួយនៅលើពិភពលោក បច្ចុប្បន្នកំពុងផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់នៅជាង ៣០ ប្រទេស។
វេទិកានេះផ្តល់នូវទីផ្សាររូបិយប័ណ្ណអេឡិចត្រូនិក escrowed p2p ដែលត្រូវបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញ Bitcoin នៅកម្ពុជា និងរូបិយប័ណ្ណឌីជីថលយ៉ាងងាយស្រួល និងមានសុវត្ថិភាព។
Remitano គឺឈានមុខគេក្នុងទីផ្សារវេទិកា p2p ដែលមានភាពទំនើប និងងាយស្រួលប្រើ ផ្តល់នូវសេវាអតិថិជន ២៤/៧ និងមានថ្លៃឈ្នួលទាបបំផុតបើប្រៀបធៀបនិងបណ្តាញផ្សេងៗទៀត។ សម្រាប់សំណួរផ្សេង សូមទាក់ទងមក Remitano តាមរយៈ៖
-អ៊ីមែល៖ marketing@remitano.com
-បណ្តាញសង្គម៖ ហ្វេសប៊ុក, Twitter, Instagram