• 2021-07-09 03:44:07
  • ព័ត៌មាន

តើនឹងមានរឿងអ្វីកើតឡើង ក្រោយម្ចាស់លាចាកលោកទៅ?

  • 2021-07-09 03:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សអាចអស់ជីវិត ចុះគណនី (account) អេឡិចត្រូនិករបស់អ្នក តើវានឹងអស់ជីវិតដែរទេ? តើគណនីទាំងនោះនឹងមានអ្វីកើតឡើងក្រោយម្ចាស់លាចាកលោកទៅ? ដើម្បីស្រាយចម្ងល់ទាំងនេះ ចម្លើយគេក៏រកឃើញតាមរយៈម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមានសេវាកម្មបង្កើតនិងរក្សាទុកគណនីអេឡិចត្រូនិករបស់អ្នក ដូចរៀបរាប់ខាងក្រោម ៖

១. គណនីរបស់ Facebook ក្រោយអ្នកប្រើស្លាប់ទៅ នឹងមានការលុបគណនីពីក្រុមហ៊ុននោះទេ នៅតែរក្សាទុកការបង្ហោះនានា រួមទាំងឆាតផងដែរ។

ប៉ុន្ដែ Facebook ក៏មានមុខងារ Legacy Contact ដើម្បីផ្ទេរមរតកឌីជីថលទៅកាន់មនុស្សដែលទុកចិត្ត ដើម្បីសម្រេចចិត្តលុបគណនី ឬទុកនៅលើ Facebook បន្ត ដើម្បីជាការចងចាំដល់សមាជិកគ្រួសារផងដែរ។

២. គណនីរបស់ Apple បន្ទាប់ពីអ្នកប្រើប្រាស់ស្លាប់ទៅ ក្រុមហ៊ុននឹងមិនលុបគណនី iCloud ឬ Apple ID របស់អ្នកប្រើនោះទេ លុះត្រាតែមានលិខិតមរណៈភាព ឬករណីលើកលែងដែលច្បាប់ទាមទារប៉ុណ្ណោះ។

ក្រៅពីនេះ Apple ក៏មានមុខងារ Digital Legacy ទើបមានលើ iOS 15 ដើម្បីផ្ទេរមរតកឌីជីថល ឬផ្ទេរគណនី ទៅកាន់មនុស្សដែលទុកចិត្តបំផុត ដែលបានកំណត់រួចរាល់កាលពីអ្នកស្លាប់នៅរស់ផងដែរ។

៣. គណនីរបស់ Telegram ក្រុមហ៊ុននឹងលុបគណនីអ្នកប្រើរួមទាំងសារទាំងអស់ និងបញ្ជីឈ្មោះ Contact បើអ្នកប្រើមិនបានអនឡាញយូរបំផុតក្នុងរយៈពេល១ឆ្នាំ។

ត្រង់នេះជាគោលការណ៍លុបគណនីដោយស្វ័យប្រវត្តិរបស់ Telegram ចំពោះអ្នកមិនបានអនឡាញ ប៉ុន្ដែវាក៏អាចរាប់បញ្ចូលចំពោះការលុបគណនីមនុស្សដែលស្លាប់ផងដែរ ព្រោះគណនីទាំងនោះនឹងមិនអនឡាញទៀតឡើយ។

៤. គណនីរបស់ Gmail ក្រុមហ៊ុន Google នឹងមិនលុបគណនីអ៊ីមែល សារនានា ឬទិន្នន័យ Google Drive របស់អ្នកដែលស្លាប់ទៅនោះទេ។

ប៉ុន្ដែមុខងារ Inactive Account Manager របស់ Google អាចកំណត់ឱ្យនរណាម្នាក់បន្តគ្រប់គ្រងគណនីអ្នកស្លាប់បាន ឬកំណត់ឱ្យលុបដោយស្វ័យប្រវត្តិបើមិនមានការប្រើប្រាស់នោះទេ៕

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់