• 2021-07-06 11:04:34
  • ព័ត៌មាន

ដំណឹងល្អ! ដើម្បីសេវា 4G LTE ល្អជាងមុន Smart សាងសង់ស្ថានីយ៍ ៣០០ ទីតាំងថ្មីបញ្ចប់រួចរាល់

  • 2021-07-06 11:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata ​ដែលជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ​បាន​ពង្រីក​សេវា​គ្រប​ដណ្ដប់​បណ្តាញ 4G ​របស់​ខ្លួន​នៅ​តាម​បណ្ដា​ខេត្ត-រាជធានី​ក្នុង​ប្រទេស​កម្ពុជា ដោយមានស្ថានីយ៍ទីតាំងជាង ៣០០ កន្លែងត្រូវបានដាក់ពង្រាយអំឡុងពេល ៦ ខែក្នុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍របស់ខ្លួន​ដែលមានទឹកប្រាក់ច្រើនជាង ៩០ លានដុល្លារ។​

​តាមរយៈបណ្ដាញទូរគមនាគមន៍ចំនួន ៣០០ ទីតាំងថ្មីទាំងអស់នេះធ្វើឲ្យសេវាគ្របដណ្ដប់បណ្តាញ4G LTE តាមបណ្ដាខេត្តចំនួន ៩ និងបទពិសោធន៍នៃទំនាក់ទំនងរបស់ក្រុមហ៊ុន Smart កាន់តែប្រសើរឡើង​។

​ក្នុងចំណោមទីតាំងថ្មីចំនួន ៣០០ កន្លែងមានទីតាំងចំនួន ៧៨ កន្លែងត្រូវបានសាងសង់ និងដាក់ដំណើរការក្នុងខេត្តសៀមរាប ចំនួន ៣៧ ទីតាំងក្នុងខេត្តកំពង់ចាម ចំនួន៣៩ ទីតាំងក្នុងខេត្តបាត់ដំបង ចំនួន២៤ ទីតាំងក្នុងខេត្តបន្ទាយមានជ័យ ចំនួន១៧ ទីតាំងក្នុងខេត្តកំពង់ស្ពឺ ចំនួន៣៣ ទីតាំងក្នុងខេត្តត្បូងឃ្មុំ ចំនួន២៥ ទីតាំងក្នុងខេត្តព្រៃវែង ចំនួន២៤ ទីតាំងក្នុងខេត្តកំពង់ធំ ចំនួន២៣ ទីតាំងក្នុងខេត្តស្វាយរៀង និងចំនួន ៩ ទីតាំងក្នុងខេត្តក្រចេះ។

​នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart ដើម្បីពង្រីកវិសាលភាពសេវា4Gឲ្យទូលំទូលាយ អតិថិជនដែលកំពុងប្រើប្រាស់ស៊ីមកាត 3G អាចប្ដូរស៊ីមកាត3G ទៅស៊ីមកាត4G ដោយឥតគិតថ្លៃនៅតាមសាខា Smart Shop ឫភ្នាក់ងារចែកចាយក្រុមហ៊ុន Smart ។

អតិថិជនអាចរីករាយជាមួយការផ្ដល់ជូនពិសេស នៃសេវា 4G លើទូរស័ព្ទ​ស្មាតហ្វូនដោយអាចសន្សំទឹកប្រាក់យ៉ាងច្រើនរហូតដល់ទៅ ២៧០ដុល្លា ដែលជាផ្នែកមួយនៃកម្មវិធីប្រូម៉ូសិនទូរស័ព្ទ។

ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះ​អតិថិជនគ្រាន់តែយកទូរស័ព្ទរបស់ពួកគេទៅសាខា Smart Shop ហើយប្តូរឧបករណ៍អេឡិចត្រូនិករបស់ខ្លួនដោយជ្រើសរើសប្ដូរទូរស័ព្ទ​ស្មាតហ្វូនណាមួយដែលខ្លួនពេញចិត្ត។

នៅតាមបណ្តាខេត្តនានាដែលក្រុមហ៊ុន Smart បានពង្រីកវិសាលភាពសេវា 4G របស់ខ្លួនដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តស្វាយរៀង និងខេត្តក្រចេះ អតិថិជនរបស់ក្រុមហ៊ុន Smart ក៏អាចរីករាយជាមួយទិន្នន័យអិុនធឺណិតឥតគិតថ្លៃចំនួន 1GB ផងដែរ ដែលមានសុពលភាពរយៈពេល ៥ថ្ងៃ និងមានទឹកប្រាក់ក្នុងប្រពន័្ធស្មើចំនួន ៩០០ ដុល្លារដោយមានសុពលភាពរយៈពេល ៣ខែ ដោយពួកគេអាចស្វែងរកបានក្នុងកម្មវិធី SmartNas រហូតដល់ថ្ងៃទី ៣១ ខែកក្កដា។

សម្រាប់អតិថិជនថ្មីទាំងអស់ដែលចង់រីករាយជាមួយនឹងបណ្ដាញទូរគមនាគមន៍ដែលត្រូវបានពង្រឹងគុណភាពរបស់ក្រុមហ៊ុន Smart ពួកគេអាចទទួលបានការបញ្ចុះតម្លៃ ៥០​ភាគរយ ចំពោះលេខពិសេសរបស់ក្រុមហ៊ុន Smart ដែលមានតម្លៃរហូតដល់ ៥៤ ដុល្លានៅតាមសាខា Smart Shop ឫ ភ្នាក់ងារចែកចាយក្រុមហ៊ុន Smart ទូទាំងប្រទេសកម្ពុជា រហូតដល់កាលបរិច្ឆេទដូចគ្នាអាស្រ័យលើខេត្តរបស់ពួកគេ។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart យើងសម្លឹងឃើញខ្លួនឯងជាក្រុមហ៊ុនដ៏សំខាន់​ដែលអាចជម្រុញសក្ដានុពលឌីជីថលនៅកម្ពុជា ដែលអាចធ្វើឱ្យប្រព័ន្ធទំនាក់ទំនងលឿនរហ័ស និងមិនលំបាកសម្រាប់អ្នកប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនថាពួកគេរស់នៅទីណាក៏ដោយ។ ដោយបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់យើងទៅលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជារក្សាការទំនាក់ទំនងគឺជាកត្ដាដ៏សំខាន់នាពេលនេះ ដោយពួកយើងភាគច្រើនពឹងផ្អែកលើការទំនាក់ទំនងជាងពេលណាៗទាំងអស់ ដើម្បីសិក្សា និងរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។»

​លោក ថូម៉ាស បានបន្ថែមទៀតថា ៖ «ខណៈពេលបន្តការវិនិយោគជំរុញល្បឿនលឿនទៅលើសេវា 4G ទីតាំងបណ្ដាញទូរគមនាគមន៍ថ្មីជាច្រើនផ្សេងទៀត នឹងតូ្រវបានគ្រោងដាក់ពង្រាយនៅប៉ុន្មានខែខាងមុខនេះ យើងក៏កំពុងទទឹងរង់ចាំជាមួយនឹងក្ដីរំភើប ដើម្បីដាក់ដំណើរការសេវាបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជាផងដែរ»៕

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។

ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។

នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។

ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។

ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

មតិយោបល់