• 2021-07-05 04:21:43
  • ព័ត៌មាន

ចម្លើយដ៏សាមញ្ញកើតចេញជានិមិត្តសញ្ញា Apple ឆែបមួយដុំលើផ្លែប៉ោមបែបនេះ

  • 2021-07-05 04:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈឡូហ្គោ Apple ប៉ោមឆែប មានអាយុ ៤៤ឆ្នាំ ទៅហើយ ប៉ុន្ដែនៅតែមានមនុស្សជាច្រើនបន្តចោទសួរថា “ហេតុអីក៏ប៉ោមរបស់ Apple ឆែបមួយដុំ? ហេតុអីក៏ប៉ោមមិនមូលទៅ?”

ហេតុផលនោះគឺថា៖ យើងត្រលប់ទៅ ឆ្នាំ១៩៧៧ ពេលដែល Steve Jobs បានទៅរកភ្នាក់ងារ Design Logo ដើម្បីព្រីនដាក់លើកុំព្យូទ័ររបស់ខ្លួន ជំនួសឱ្យឡូហ្គោដើម ដែលមានរូប អ្នកប្រាជ្ញ អ៊ីសាក់ ញូវតុន អង្គុយក្រោមដើមប៉ោម មានភាពស្មុគ្រស្មាញក្នុងការព្រីនដាក់លើកុំព្យូទ័រ។

លោក Rob Janoff ជាភ្នាក់ងារ Design ដែលទទួលគម្រោងផលិតឡូហ្គោឱ្យ Apple បានទទួលពាក្យមួយម៉ាត់យ៉ាងខ្លីពី Steve Jobs ដើម្បីរចនាឡូហ្គោថា “don’t make it cute”។ ចាប់ពីនោះមក Janoff ចាប់ផ្ដើមគិតពីការបង្កើត ហើយគាត់រកគន្លិះឃើញថា នឹងប្រើរូបតំណាង ជាជាងប្រើឡូហ្គោមានតួអក្សរដូចទៅនឹង IBM ឬ HP។

ទីបំផុត Rob Janoff គិតឃើញពីឡូហ្គោសាមញ្ញមួយ ដោយប្រើរូបផ្លែប៉ោមមួយផ្លែគ្មានឆែប និងស្លឹកពីលើមួយទង។ ប៉ុន្ដែ ព្រោះតែផ្លែប៉ោម ស្រដៀងនឹងផ្លែឈើផ្សេងៗ ពិសេសគឺផ្លែឈើរី ទើបគាត់សម្រេចចិត្តដាក់ស្នាមខាំមួយលើផ្លែប៉ោម ធ្វើឱ្យវាឆែបមួយដុំ។

ជាចុងក្រោយ ពណ៌ទាំង៦ក៏ត្រូវបានបន្ថែមទៅលើឡូហ្គោ Apple ដែលតំណាងឱ្យពណ៌របស់កុំព្យូទ័រ Apple។ ហើយ Steve Jobs ក៏សម្រេចជ្រើសរើសឡូហ្គោនេះ ជាឡូហ្គោផ្លូវការរបស់ Apple ផងដែរ៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ កុសល

មតិយោបល់