- 2021-06-29 10:30:00
- ព័ត៌មាន
ពិសេសមែន! frogsell បង្កើតកម្មវិធីទូរសព្ទថ្មី អាចឱ្យអ្នកប្រើប្រាស់រកចំណូលបាន
- 2021-06-29 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសមែន! frogsell បង្កើតកម្មវិធីទូរសព្ទថ្មី អាចឱ្យអ្នកប្រើប្រាស់រកចំណូលបាន
ចន្លោះមិនឃើញ
ការរីករាលដាលនៃវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា បានធ្វើឱ្យមានបម្រែបម្រួលកត្តាសេដ្ឋកិច្ចមួយផ្នែកធំ ក្នុងនោះមានការខាតបង់ទៅលើមុខជំនួញ ការបាត់បង់ឱកាសការងារ ឬការកាត់បន្ថយប្រាក់ខែជាដើម។ ដោយមើលឃើញនូវផលវិបាកមួយចំនួននៃវិបត្តិសេដ្ឋកិច្ចនេះ ក្រុមហ៊ុន frogsell បានផ្តួចផ្តើមគំនិតបង្កើតនូវកម្មវិធីទូរស័ព្ទថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរកប្រាក់ចំណូលបាន។
frogsell ជាកម្មវិធីទូរស័ព្ទដែលមានលក្ខណៈសាមញ្ញ តែងាយស្រួលក្នុងការប្រើប្រាស់ និងអាចដាក់លក់ទំនិញគ្រប់ប្រភេទដោយសេរី និងឥតគិតថ្លៃ។ App ថ្មីមួយនេះចង់ជំរុញប្រជាជនខ្មែរឱ្យងាកមកចាប់អារម្មណ៍លើទំនិញមួយទឹក និងលុបបំបាត់ទស្សនៈដែលថា ទំនិញមួយទឹកសុទ្ធតែជារបស់ចាស់ ឬអន់គុណភាពជាដើម។ តាមពិតទៅ វាគ្រាន់តែជាទំនិញដែលបានឆ្លងកាត់ម្ចាស់ម្នាក់រួចហើយតែប៉ុណ្ណោះ។
ការលក់ចេញនូវទំនិញមួយទឹក គឺអ្នកមិនត្រឹមតែចំណេញប៉ុណ្ណោះទេ តែថែមទាំងបានបំពេញតម្រូវការអតិថិជនមួយចំនួនដែលកំពុងស្វែងរកទំនិញនោះ និងធ្វើឱ្យមានចរាចរណ៍ឡើងវិញនូវវត្ថុដែលនៅមានប្រយោជន៍ទៀតផង។ អ្នកក៏ជួយដល់បរិស្ថានផងដែរ ព្រោះទីធ្លាជុំវិញអ្នកលែងមានភាពស្អេកស្កះ និងបានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬសម្បកច្រើនជាន់ដូចដែលទំនិញថ្មីវេចខ្ចប់។ ចំណែកអ្នកទិញទំនិញមួយទឹកក៏ចំណេញ និងសន្សំសំចៃថវិការផងដែរ ព្រោះគាត់អាចទទួលបាននូវរបស់ដែលមានគុណភាពប្រហែលទំនិញថ្មីក្នុងតម្លៃទាបជាងច្រើន។
យ៉ាងណាមិញ frogsell ក៏នៅតែស្វាគមន៍អ្នកប្រើប្រាស់ក្នុងការផុសលក់ទំនិញថ្មីៗ ដែលក្នុងនោះមានប្រភេទដូចជា ទូរសព្ទ កំព្យូទ័រ គ្រឿងអេឡិចត្រូនិក យានយន្ត គ្រឿងសង្ហារិម ហ្វេសិន សម្ភារកុមារ កីឡា សិល្បៈតន្ត្រី សត្វចិញ្ចឹម និងសេវាកម្មផ្សេងៗផងដែរ។
frogsell លើកទឹកចិត្តលោកអ្នកឱ្យចាប់ផ្តើមលក់ទំនិញ បើទោះជាអ្នកមិនមានអាជីវកម្មអ្វីក៏ដោយ អ្នកក៏អាចលក់ទំនិញមួយទឹករបស់អ្នកបានផងដែរ ព្រោះបើអ្នកចាប់ផ្តើមពីថ្ងៃនេះ វានឹងធ្វើឱ្យមានការផ្លាស់ប្តូរមួយ ដូចដែលពាក្យចាស់ខ្មែរបានពោលថា «តក់ៗពេញបំពង់»។
ដោនឡូតកម្មវិធី ចុះឈ្មោះប្រើប្រាស់ និងបង្ហោះផលិតផលរបស់អ្នកនៅពេលនេះ តាមរយៈតំណភ្ជាប់នេះ៖ http://www.frogsell.com/download.html នឹកដល់ការលក់ នឹកដល់ការទិញ នឹកដល់ frogsell!
សម្រាប់ព័ត៌មានបន្ថែម៖ FB: www.facebook.com/frogsellapp Telegram: https://t.me/frogsell ឬទស្សនាគេហទំព័ររបស់យើង www.frogsell.com