• 2021-06-15 11:00:00
  • ព័ត៌មាន

ត្រៀមៗ!​ ក្រសួង​កំពុង​ពិចារណា​ដាក់​ប្រើប្រាស់​ ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើក​បរ​លើ​ទូរស័ព្ទ

  • 2021-06-15 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើក​បរ​ ​ឬ Driver’s License Point Deduction Mobile App ​កំពុង​ស្ថិត​​ក្នុង​ដំណាក់កាល​ត្រួត​ពិនិត្យ​ ​និង​ធ្វើ​បទ​បង្ហាញ​ដើម្បី​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

រូបភាពកម្មវិធី ផ្នែកខាងមុខ

​លោក ​ស៊ុន ចាន់ថុល ​ទេស​រដ្ឋ​មន្ត្រី​ ​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ​ធ្លាប់​លើក​ឡើង​ថា៖ ​«នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ (ច្បាប់) ​ដោយ​ប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាលើទូរសព្ទស្មាតហ្វូន​ ​កំពុង​ជួបពិភាក្សា​ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ​។»

​កម្មវិធីបច្ចេកវិទ្យាលើទូរសព្ទស្មាតហ្វូននឹងមានលំហូរមុខងារដូចជា នីតិវិធីនៃការដកពិន្ទុ និងបំពេញពិន្ទុឡើងវិញ ដើម្បីជួយសម្រួលដល់ការអនុវត្តការផាកពិន័យរបស់មន្ដ្រីនគរបាលចរាចរណ៍ ព្រមទាំងអាចឱ្យប្រជាពលរដ្ឋពិនិត្យមើលពិន្ទុរបស់ខ្លួន តាមរយៈទូរសព្ទស្មាតហ្វូន។​

​គំនិតផ្តួចផ្តើមនេះធ្វើឡើងដើម្បីដើម្បីទប់ស្កាត់ និងកាត់បន្ថយអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបណ្តាលមកពីអ្នកបើកបរយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះ​កាលបរិច្ឆេទ​ជាក់លាក់​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ខាង​លើ​នេះ​នៅ​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ​ទេ សូម​រង់ចាំ​បន្តិច​សិន​៕

រូបភាពកម្មវិធី ផ្នែកខាងក្នុង
លំហូរឬលំនាំដែលមាននៅក្នុងកម្មវិធី

អត្ថបទ៖ រក្សា

មតិយោបល់