• 2021-06-11 06:20:22
  • ព័ត៌មាន

ស៊េរីចាស់! ៥ចំណុចនៃហ្គេម AK2 Mobile នាំអារម្មណ៍សប្បាយ និងជូរចត់កាលពី ១០ឆ្នាំមុន មកវិញទាំងអស់

  • 2021-06-11 06:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេមប្រភេទបាញ់គ្នា AK Online ដែលធ្លាប់តែមានលេងនៅលើកុំព្យូទ័រ កាលពីជាង ១០ឆ្នាំមុន ឥឡូវនេះបានចេញឲ្យដោនឡូតលេងនៅលើទូរសព្ទដៃហើយ ដោយមានឈ្មោះថា AK2 Online ឬ Bullet Angel ខណៈវាបានពាំនាំយកអារម្មណ៍កាលពីមុនមកវិញទាំងអស់។

ចូលទៅដោនឡូតហ្គេមតាមរយៈ Link នេះ៖ https://bulletangel.onelink.me/rSTu/Sabay1

អ្វីដែលធ្វើឲ្យហ្គេមនេះអាចរំលឹកដល់អតីតកាលដ៏សប្បាយរីករាយពីមុនមកនោះ ក៏ដោយសារតែវាបានពាំនាំយកចំណុចពិសេសៗពីហ្គេម AK Online មកដាក់លើវាទាំងអស់ ដោយក្នុងនោះមានដូចជា ស្ទាយលេង, រាំឡើងឈាម, Skin កាំភ្លើង, ភ្លេង និង វគ្គខ្មោច Mummy ដ៏ព្រឺព្រួចផងដែរ។

មិនតែប៉ុណ្ណោះ វាក៏ជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលកំពុងតែលេង និងមិនទាន់បានលេងហ្គេម AK2 Mobile ឬ Bullet Angle ព្រោះថាវានឹងមានរង្វាន់សម្រាប់ប្រិយមិត្តរបស់ Sabay ទាំងអស់។ ដើម្បីទទួលបានរង្វាន់នោះ អ្នកលេងហ្គេម AK2 Mobile ឬ Bullet Angle គ្រាន់តែចូលទៅកាន់ហ្គេម រួចចុចយកកន្លែង Event ហើយចុចយក Notice បន្ទាប់មកចុចពាក្យ COK រួចវាយកូដ "sabaybulletangel” ជាការស្រេច។

សូមបញ្ជាក់ថា ក្នុងមួយគណនី គឺអាចទទួលបានរង្វាន់តែម្តងប៉ុណ្ណោះ ដោយក្នុងនោះរួមមាន កាក់មាស៥០០, Gold Spin Ticket ៥សន្លឹក, Weapon Surprise Pack ២ និង របស់ជាច្រើនផ្សេងទៀតផង។ ចំពោះការបើកយករង្វាន់នេះគឺចាប់ផ្តើមពីថ្ងៃទី០៧ ខែមិថុនា នេះ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដូច្នេះកុំឲ្យឱកាសនេះរំលងទៅឲ្យសោះ។

អត្ថបទ៖ សេង ឡុង

មតិយោបល់