• 2021-06-02 08:20:11
  • ព័ត៌មាន

Facebook មានបញ្ហាធំកាលពីព្រឹកមិញ បើករូបភាពមើលមិនបាន

  • 2021-06-02 08:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២ ខែឧសភា អ្នកប្រើបណ្ដាញសង្គម Facebook នៅប្រទេសកម្ពុជា ដែលប្រើស្មាតហ្វូនជាច្រើន ទាំងនៅលើ iOS និង Android បានរអ៊ូរទាំថា ពួកគេមិនអាចបើកមើល Status ដែលមានរូបថតលើសពីមួយបាននោះទេ។

ក្នុងករណីខាងលើ ចំពោះអ្នកប្រើ Facebook លើកុំព្យូទ័រ តាម web browser បានរាយការណ៍ថា ពួកគេមិនមានបញ្ហាកើតឡើងដូចលើស្មាតហ្វូនឡើយ ដោយនៅតែអាចបើករូបថតជាច្រើន លើ Status បានដដែល។

ជុំវិញបញ្ហាខាងលើ មិនត្រឹមតែកើតឡើងក្នុងប្រទេសកម្ពុជានោះទេ នៅប្រទេសសហរដ្ឋអាមេរិច ភីលីពីន ចក្រភព អូស្ត្រាលី... ក៏មានបញ្ហាដូចគ្នាផងដែរ នេះបើយោងទៅតាមប្រភព Downdetector សម្រាប់តាមដានបញ្ហាកើតមានលើគេហទំព័រធំៗ។

បច្ចុប្បន្ន Facebook មិនទាន់ផ្ដល់ដំណឹងពីបញ្ហាបានកើតឡើងនៅឡើយទេ ប៉ុន្ដែយើងអាចសន្និដ្ឋានខ្លះៗបានថា ម៉ាស៊ីនមេរបស់ Facebook មានបញ្ហា (server side issues) ឬបញ្ហាមកពីការអាប់ឌែតប្រព័ន្ធ ដែលមិនអាចឱ្យអ្នកប្រើប្រាស់ទាញយករូបថតមកបង្ហាញលើកម្មវិធី Facebook លើស្មាតហ្វូនបាន។

គួរបញ្ជាក់ថា តាំងពីដើមឆ្នាំមក Facebook ធ្លាប់កើតមានបញ្ហាជាច្រើនដងផងដែរ ដោយកាលពីពាក់កណ្ដាល ខែមេសា កន្លងទៅ អ្នកប្រើជាច្រើនមានបញ្ហាគាំង មិនអាចបង្ហាញផ្ទាំង new feed បាន។ ក្រៅពីនេះ កាលពីដើមខែមករានិងកុម្ភៈ កន្លងទៅ អ្នកប្រើជាច្រើនទទួលបានផ្ទាំង Login session expired ដោយតម្រូវឱ្យអ្នកប្រើ log in ចូលទៅប្រើប្រាស់ម្ដងទៀត ខណៈពួកគេមិនបានធ្វើ ឬកំណត់អី្វសោះ៕

អត្ថបទ៖ កុសល

មតិយោបល់