• 2021-06-02 02:01:41
  • ព័ត៌មាន

បាត់យូរឆ្នាំ! ម៉ូតូ Honda Sonic 150R ឆ្នាំ២០២១ លេចមុខមានលក់នៅខ្មែរវិញ

  • 2021-06-02 02:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាត់ដំណឹងជាច្រើនឆ្នាំបានធ្វើឲ្យប្រិយមិត្តជាច្រើន ពិសេសអ្នកនិយមសម្រាប់យុវវ័យ ដែលតែងតែទិញជិះយ៉ាងសង្ហា នាកាលពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ៩០ ប្រាកដណាស់ជាបានស្គាល់ពីម៉ូតូ Honda Sonic។

ថ្មីៗនេះក៏មានលេចមុខម៉ូតូ Honda Sonic 150R នេះស៊េរីឆ្នាំ២០២១ មានលក់នៅខ្មែរតាមហាងមួយចំនួនក្នុងក្រុងភ្នំពេញ។ ម៉ូតូដែលបានបាត់ខ្លួនជាច្រើនឆ្នាំសឹងតែភ្លេចរូបរាងនេះ កំពុងមានលក់នៅខ្មែរ តាមប្រភពពីហាង ង៉ូវ ហេង លក់ម៉ូតូ បានបង្ហាញពីតម្លៃដាក់លក់ខ្ទង់ ២ ៤០០ដុល្លារ

ម៉ូតូ Honda Sonic 150R ស៊េរីឆ្នាំ២០២១ នេះមានកម្លាំងម៉ាស៊ីន ១៥០សេសេ DOHC ជំនាន់ ៦ចុងក្រោយ។ ត្រូវបានផលិតឡើងជាប្រភេទពិសេស Repsol Edition ប្រើប្រាស់ហ្វ្រាំងថាស មុខ ក្រោយ និងមានកាំបន្ទះ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Honda ក្នុងប្រទេសឥណ្ឌូណេស៊ី៕

រូបភាព៖ ហាងលក់ម៉ូតូ ង៉ូវ ហេង

អត្ថបទ៖ ម៉េងងី

មតិយោបល់