/Inter-31/60b5bf4b570ba_1622523720_medium.jpg)
- 2021-06-01 05:29:39
- ព័ត៌មាន
ស្ដេចហ្គេម ស្រែកតឹងសរសៃក VGA ឡើងថ្លៃដូចមាសភ្ជាប់នឹងរឿងគេជីករ៉ែ Bitcoin
- 2021-06-01 05:29:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដេចហ្គេម ស្រែកតឹងសរសៃក VGA ឡើងថ្លៃដូចមាសភ្ជាប់នឹងរឿងគេជីករ៉ែ Bitcoin
ចន្លោះមិនឃើញ
សម្តីនិយាយបែបលេងសើចបង្កប់ន័យត្រង់ៗជាភាសាធ្វើឲ្យគេចូលចិត្តបុរសវ័យជាង ៣៨ ឆ្នាំរូបនេះ និយាយថា៖ «ជាង៥ខែហើយ គ្មាន VGA លក់ឲ្យម៉ូយៗ! បើមានមួយគ្រាប់ៗក៏ថ្លៃដែរ មិនអាចរៀបក្នុងតម្លៃដូចពីមុនទេ។ ដោយសារ mining ស្អីគេហ្នឹង!...ហើយម៉ូយៗធ្លាប់មករកលោក ដឹងច្បាស់ហើយ»។ នេះបើយោងតាមវីដេអូលើផេក X71 បង្ហោះដោយអ្នកគាំទ្ររបស់លោក កាលពីពេលថ្មីៗនេះ។
លោក ងួន ស៊ីណាត មានឈ្មោះហៅក្រៅគេស្គាល់ច្បាស់ថា «ស្ដេចហ្គេម» ប្រកបរបរជា Computer dealers និងមានចំណូលចិត្តខាងរៀបចំដំឡើងកុំព្យូទ័រ ឲ្យភ្ញៀវជាប្រចាំ។
មិនថានៅស្រុកយើង ឬស្រុកគេជិតខាងភូមិផងរបងជាមួយកម្ពុជា ឥឡូវនេះ VGA ឬ Graphics Card ដែលជារបស់សំខាន់មួយមិនអាចខ្វះបានពេលរៀបចំផ្គុំតំឡើងកុំព្យូទ័រ (Desktop) ដោយសារតែតម្លៃរបស់វាហក់ឡើងគុណនឹងបី កំពុងក្លាយជាប្រធានបទក្តៅគគុក ធ្វើឲ្យគេយកមកជជែកវែកញែក ។
ទោះជាគ្មានតួលេខបញ្ជាក់ចំនួនអ្នក mining ពិតប្រាកដក៏ដោយ តែគេសង្កេតឃើញថា នៅស្រុកខ្មែរពិតជាមានអ្នកធូរធារមួយចំនួន ប្រមូលទិញវាស្ទើរតែអស់ពីស្ដុកប្រាកដមែនយកទៅ mining ឬហៅថា "ជីករ៉ែ" ដើម្បីប្រឡូកផ្ទាល់ក្នុងវិស័យ Crypto ឬ electronic money ដែលក្រៅពី Bitcoin នៅមានច្រើនឈ្មោះរាប់មិនអស់ផ្សេងទៀតដូចជា៖ DogeCoin ឬ ethereum,...ជាដើម។
ក្រៅពីទំនោរនេះ បញ្ហាផ្ទុះកូវីដ១៩ ក៏ជាមូលហេតុមួយជំរុញឲ្យទំនិញនោះឡើងថ្លៃដែរ។ ជាក់ស្ដែងស្តុកទំនិញទាំងអស់ត្រូវជាប់គាំងមិនអាចដឹកជញ្ជូនមកទាន់ពេលវេលាជាហេតុធ្វើឲ្យការបញ្ជាទិញ មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់។
សរុបមកពេលនេះ ទាំងអ្នកដែលជា Computer dealers ឬជា Gamers ឬជា Graphic designers មិនអាចរៀបកុំព្យូទ័រមួយបានទេព្រោះតម្លៃហក់ខ្ពស់ពេក។ សូម្បីតែចង់ទិញយកតែ VGA នោះមួយគ្រាប់មកផ្លាស់ថ្មីបង្កើនល្បឿនកុំព្យូទ័រកំពុងប្រើសព្វថ្ងៃឲ្យដំណើការលឿនជាងមុន ក៏មិនអាចរកបានស្រួលៗដែរនៅលើទីផ្សារស្រុកយើង។ ឧទាហរណ៍៖ RTX3070 card មួយគ្រាប់តម្លៃហក់ឡើងក្បែរៗ ៩០០ ដុល្លារឬជិត១ ពាន់ដុល្លារឯណោះ។
*ភាសា Mining ក្នុងវិស័យ Crypto ហាក់បីដូចជា ការជីកកាយរ៉ែមាសឬត្បូងមិនទាន់មានតម្លៃ ពេលកាយបានត្រូវយកទៅឆ្នៃឲ្យមានតម្លៃ។ បើកាលណា VGA កាន់តែខ្លាំងវា Mining កាន់តែរកបានច្រើន។ ដើម្បីឃើញតួលេខលុយតាមរយៈ Mining គេត្រូវម៉ាស៊ីនកម្លាំងខ្លាំង អំឡុងពេល Trading។
ឧទាហរណ៍៖ VGA មួយជីករ៉ែបាន ១ ដុល្លារក្នុងមួយថ្ងៃ ចុះបើ VGA ១០ យកមកជីករ៉ែក្នុងមួយថ្ងៃបានប៉ុន្មាន? នេះគ្រាន់តែជាការពន្យល់ត្រួសៗពីមូលហេតុ VGA ឡើងថ្លៃ៕