- 2021-05-27 07:55:58
- ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាល្បីមួយ ទិញយកក្រុមហ៊ុនផលិតរឿងឆ្មាកណ្តុរ ក្នុងតម្លៃ ៨ពាន់លានដុល្លារ
- 2021-05-27 07:55:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនបច្ចេកវិទ្យាល្បីមួយ ទិញយកក្រុមហ៊ុនផលិតរឿងឆ្មាកណ្តុរ ក្នុងតម្លៃ ៨ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតភាពយន្តមានឈ្មោះថា Metro Goldwyn Mayer ឬហៅកាត់ថា MGM ។ ផលិតមួយនេះធ្លាប់បានកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញរាប់ឆ្នាំកន្លងមកដែលអ្នកទាំងអស់គ្នា ប្រហែលជាធ្លាប់ស្គាល់ច្រើនមកហើយតាមរយៈ តុក្កតាឆ្មារកណ្តុរ, James Bond និងភាពយន្តដទៃទៀតពេលនេះត្រូវប្ដូរម្ចាស់ ថ្មីមកកាន់កាប់ហើយ។
MGM បានលក់វាឱ្យក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំជាងគេគឺ Amazon ក្នុងតម្លៃ ៨,៤៥ ពាន់លានដុល្លារ នេះបើយោងតាម កិច្ចព្រមព្រៀងក្នុងការទិញដូររបស់ក្រុមហ៊ុន Amazon ទើបនឹងប្រកាសជាផ្លូវការនៅថ្ងៃនេះ។
វាជាការទិញដូរដ៏ធំមួយ ត្បិតអី តទៅថ្ងៃខាងនេះក្រុមហ៊ុន Amazon នឹងក្លាយជាម្ចាស់បណ្ណាល័យវីដេអូយ៉ាងធំសម្បើមដោយផ្ទុកនូវស្នាដៃរបស់ MGM ប្រមាណជា ៤០០០ខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ ១៧០០០ ម៉ោងឯណោះ។
បណ្ណាល័យដ៏ធំនេះ នឹងរុញ Amazon ឱ្យកាន់តែធំធាត់ និងបូមអតិថិជនបានកាន់តែច្រើនបន្ថែមទៀត លើសេវាកម្មទូរទស្សន៍អនឡាញ Amazon Prime របស់ខ្លួន ដែលជាសេវាកម្មអនឡាញដ៏ធំមួយនៅលើពិភពលោក ក្រៅពី Netflix និង Disney Plus៕