- 2021-05-27 03:22:14
- ព័ត៌មាន
WhatsApp ប្ដឹងឥណ្ឌាទាក់ទងទៅនឹងច្បាប់ទាមទារប្រព័ន្ធអុីនគ្រីបសារតាមដានអ្នកផ្ញើសារបាន!
- 2021-05-27 03:22:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
WhatsApp ប្ដឹងឥណ្ឌាទាក់ទងទៅនឹងច្បាប់ទាមទារប្រព័ន្ធអុីនគ្រីបសារតាមដានអ្នកផ្ញើសារបាន!
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ WhatsApp បានប្ដឹងរដ្ឋាភិបាលឥណ្ឌាទាក់ទងទៅនឹងច្បាប់អុីនធឺណិតថ្មី ដែលត្រូវបានអនុម័តកាលពីដើមឆ្នាំនេះ ដោយទាមទារឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មផ្ញើសារតាមរយៈប្រព័ន្ធបណ្ដាញសង្គមត្រូវតែផ្ដល់ប្រភពអ្នកផ្ញើទៅឱ្យរដ្ឋាភិបាលនៅពេលដែលមានការស្នើសុំ។
WhatsApp បានចោទប្រកាន់រដ្ឋាភិបាលនៅក្នុងពាក្យបណ្ដឹងថា ផ្នែកមួយនៃច្បាប់អុីនធឺណិតថ្មី ដែលការទាមទារឱ្យផ្ដល់ប្រភពអ្នកផ្ញើគឺជាការរំលោភលើសិទ្ធិឯកជនភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ទាំងក្រុមហ៊ុន WhatsApp និងអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាមួយចំនួនទៀតគិតថា ការទាមទាររបស់រដ្ឋាភិបាលឥណ្ឌានឹងធ្វើឱ្យប្រព័ន្ធ end-to-end encryption អស់ប្រសិទ្ធភាពហើយនិងនាំឱ្យមានការជ្រៀតចូលកាន់តែច្រើន។ ប៉ុន្តែរដ្ឋាភិបាលអះអាងថា ក្រុមហ៊ុនអាចរកវិធីដើម្បីផ្ដល់ប្រភពអ្នកផ្ញើសារបានដោយមិនចាំបាច់ ធ្វើការផ្លាស់ប្ដូរនៅក្នុងប្រព័ន្ធ end-to-end encryption ឡើយ។
គួរបញ្ជាក់ដែរថា ក្រៅពីការទាមទារឱ្យផ្ដល់ប្រភពអ្នកផ្ញើសារ ច្បាប់នេះក៏ទាមទារឱ្យក្រុមហ៊ុនត្រូវតែអាចលុបចោលព័ត៌មានក្នុងរយៈពេល ៣៦ម៉ោងបន្ទាប់ពីតុលាការចេញដីកា រៀបចំប្រព័ន្ធដើម្បីឆ្លើយតបនិងបញ្ហាផ្សេងៗ និងមានប្រព័ន្ធដែលអាចលុបចោលរូបភាព និងវីដេអូអាសអាភាសបានដោយស្វ័យប្រវត្តិ៕
ប្រភព៖ Anti Cyber Crime Department