• 2021-05-24 04:55:46
  • ព័ត៌មាន

រកឃើញមូលហេតុចម្បងពីរ ធ្វើឱ្យ Macbook ក្តៅខ្លាំងជាងឡេបថបទូទៅ

  • 2021-05-24 04:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Macbook គឺជាកុំព្យូទ័រឡេបថបដ៏ប្រណិតផលិតដោយ Apple។ ក្រុមហ៊ុននេះប្រកាសចេញ Macbook ជាមួយនឹងការរចនារូបរាងស្ដើងបំផុត សឹងតែស្មើនឹងកម្រាស់របស់សៀវភៅ បាន​ក្លាយ​ជា ទីចាប់អារម្មណ៍​ពីសំណាក់​អ្នក​ប្រើប្រាស់​នៅ​ជុំវិញពិភពលោក។

ពួកគេដកចំណុចសំខាន់ៗដូចជា៖ រន្ធ HDMI, USB, Thunderbolt និងរន្ធ Card reader ចេញអស់ បានជះផលអវិជ្ជមានមួយចំនួនបណ្ដាលឲ្យ​ Mac ឡើងកម្តៅខ្លាំង លើសកុំព្យូទ័រយួរដៃផ្សេងទៀត អំឡុងពេលដំណើការកម្មវិធីធំៗធ្ងន់ៗ ដូចមានរៀបរាប់ខាងក្រោម៖

ហេតុផលទីមួយនោះគឺថា ក្រុមវិស្វករបង្ខំចិត្តផលិតប្រព័ន្ធកាត់បន្ថយកំដៅកាន់តែតូចទៅៗ ដើម្បីញាត់ចូលម៉ាស៊ីនឡេបថបមួយនេះ ធ្វើឲ្យកុំព្យូទ័រកាន់តែស្ដើង។ បើកាលណាប្រព័ន្ធកាត់បន្ថយកំដៅទំហំធំ កុំព្យូទ័រក៏ក្រាស់តាមនោះ​ដែរ។

រីឯហេតុផលទីពីរ ពួកគេព្យាយាមកាត់បន្ថយរន្ធផ្សេងៗដែលជាចរន្តខ្យល់ចេញចូល សម្រាប់បឺតខ្យល់ត្រជាក់ពីក្រៅចូលក្នុង និងរន្ធរំដោះខ្យល់ក្ដៅ ពីក្នុងចេញទៅក្រៅវិញផងដែរ។ ចេតនានេះដើម្បីឱ្យ Macbook មើលទៅស្អាត ស្ដើង គ្មានរន្ធរញ៉េរញ៉ៃ និងមិនចង់ឱ្យអ្នកប្រើប្រាស់ ឃើញរន្ធទាំងនេះដោយពួកគេយកវាទៅលាក់នៅត្រង់ គន្លឹះបិទនិងបើក ឯណោះវិញ។

ត្រង់ចំណុចនេះ ក៏ជាហេតុធ្វើឱ្យស្ទះរចន្តខ្យល់ចេញឬចូល និងជាចំណុចអវិជ្ជមានដែលនឹងធ្វើឱ្យ Macbook ឡើងកម្ដៅខ្លាំង បើសិនណា អ្នកប្រើប្រាស់យកទៅដាក់នៅលើ ភ្លៅ, ពូក ឬភួយ ជាដើម។

ដើម្បីដោះស្រាយបញ្ហានេះ នៅពេល Macbook ឡើងក្ដៅខ្លាំង វានឹងទម្លាក់ល្បឿន CPU ដើម្បីជៀសមានបញ្ហាម៉ាស៊ីន។ ក្រៅពីនេះ បើសិនជា Macbook ឡើងកម្ដៅលើសពី ២១៥ដឺក្រេ ម៉ាស៊ីននឹងធ្វើការបិតប្រព័ន្ធ (shut down) តែម្ដង។

លើសពីនេះដើម្បី ដោះស្រាយបញ្ហាកម្ដៅ Apple បានបំពាក់ប្រព័ន្ធបន្ទះឈីប M1 លើ Macbook ជំនាន់ថ្មីៗរបស់ខ្លួន ដែលឈីបនេះវាមានថាមពលខ្លាំង មិនជះកម្ដៅខ្លាំងដល់ម៉ាស៊ីនដូចនឹងឈីបរបស់ intel នោះឡើយ៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ កុសល

មតិយោបល់