• 2021-05-13 03:29:54
  • ព័ត៌មាន

ម៉ូតូថៃ ចម្លងរាងពី Honda Wave ដាក់លក់តម្លៃធូរថ្លៃខ្លាំង

  • 2021-05-13 03:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនម៉ូតូថៃ ម៉ាក Ryuka ដែលជាការចូលរួមសហការណ៍ជាមួយ ក្រុមហ៊ុនម៉ូតូចិន Zongshen ទើបតែបានបញ្ចេញម៉ូតូថ្មី ម៉ូដែល Save II S សម្រាប់ទីផ្សារក្នុងស្រុក។

ទោះជាយ៉ាងណាក៏ដោយ ម៉ូតូ Ryuka Save II S នេះ មានការឌីហ្សាញរូបរាងស្រដៀងទៅនឹង ម៉ូតូ Honda Wave Alpha ដោយមើលទៅសឹងតែដូចគ្នាបេះបិតទៅហើយ។

ម៉ូតូ Save II S មានប្រវែងតួខ្លួន ១ ៩៨០មីល្លីម៉ែត្រ ទទឹង ៧៨៥មីល្លីម៉ែត្រ កម្ពស់ ១ ៣០០មីល្លីម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ១ ២៦០មីល្លីម៉ែត្រ ហើយមានកម្ពស់កែប ៧៥០មីល្លីម៉ែត្រ និងទម្ងន់ ៩០គីឡូក្រាម។ បើប្រៀបធៀបជាមួយ Honda Wave Alpha ម៉ូតូ Save II S មានទំហំធំជាងបន្តិច។

ចំពោះបច្ចេកវិទ្យាវិញ ម៉ូតូ Save II S ក៏រៀងប្រសើរជាងបន្តិចដែរ ដោយមានបំពាក់ហ្វ្រាំងឌីសខាងមុខ, កុងទ័រឌីជីថល និង កាំ Alloy ១៧អ៊ីញ។ ម៉ូតូនេះបំពាក់ម៉ាស៊ីនទំហំ ១ស៊ីឡាំង មានកម្លាំង ១១០សេសេ ប្រើចង្កឹះលេខ ៤វគ្គ។ ចំពោះកម្រិតស៊ីសាំងវិញគឺ ២,២លីត្រ/១០០គីឡូម៉ែត្រ។

គួរឲ្យដឹងថា ម៉ូតូ Ryuka Save II S ដែលកំពុងដាក់លក់នៅក្នុងប្រទេសថៃ មានតម្លៃចន្លោះពី ៣០ ៩០០បាត ទៅ ៣៤ ៩០០បាត ឬប្រហែល ៩៩០ដុល្លារ ទៅ ១ ១២០ដុល្លារ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់