• 2021-05-11 03:07:01
  • ព័ត៌មាន

MacBook Air ជំនាន់ថ្មីនឹងចាក់ពណ៌ដូចទៅនឹង ឡេបថបខ្លួនកាលពី ២២ឆ្នាំមុន

  • 2021-05-11 03:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹងបញ្ចេញ MacBook Air នាពេលខាងមុខនេះ ដោយមានជម្រើសពណ៌ជាច្រើន ស្រដៀងនឹងពណ៌របស់ iMac ទំហំ ២៤អ៊ិញ ដែល Apple ទើបប្រកាសចេញកាលពីខែមេសា កន្លងទៅ។ នេះបើយោងទៅតាម អ្នកប្រកាសដំណឹងលេចធ្លាយ លោក Jon Prosser។

គួរបញ្ជាក់ថា iMac ខ្នាតអេក្រង់ ២៤អ៊ិញ ដែល Apple ទើបប្រកាសកាលពីថ្មីៗនេះ មានជម្រើសពណ៌ស្រស់ស្អាតចំនួន៧ ដូចជាពណ៌បៃតង លឿង ទឹកក្រូច ផ្កាឈូក ស្វាយ ខៀវ និងពណ៌ប្រាក់ដែលជាពណ៌ដើមផងដែរ

យោងតាមប្រភពខាងលើ ដែលជាម្ចាស់ឆានែលយូធូប Front Page Tech បានទទួលដំណឹងនេះពីបុគ្គលម្នាក់នៅក្នុងក្រុមហ៊ុន Apple ខណៈគេបានឃើញម៉ាស៊ីនគំរូ ហើយគេក៏ជាមនុស្សម្នាក់ផ្ដល់ដំណឹងដល់លោកពី ប្រព័ន្ធបន្ទះឈីប M1 ផងដែរ។

ក្រៅពីនេះ Macbook Air ជំនាន់ថ្មីនឹងមានបំពាក់ប្រព័ន្ធបន្ទះឈីប M2 ផងដែរ។

ទោះយ៉ាងណាក៏ដោយ បើសិនជា Apple សម្រេចដាក់ពណ៌ច្រើនលើ Macbook Air ជំនាន់ថ្មីមែន មិនត្រឹមតែដូចនឹង iMac ២០២១ នោះទេ គឺថែមទាំងដូចទៅនឹងឡេបថប Apple កាលពីជំនាន់ឆ្នាំ១៩៩៩ iBook G3 ដែលមានជម្រើសពណ៌ស្រដៀងគ្នាដូចច្នោះដែរ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់