• 2021-05-10 03:52:21
  • ព័ត៌មាន

ឈីបខ្លាំងស្មាតហ្វូន Android ទាំង១០ កំពុងឈរជើងលើបញ្ជីរបស់ Antutu

  • 2021-05-10 03:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានបន្ទះឈីបខ្លាំងចំនួន១០ របស់ស្មាតហ្វូន Android ដែលកំពុងឈរជើងលើបញ្ជីរបស់ Antutu តួយ៉ាងដូចជា បន្ទះឈីបខ្លាំងជាងគេ Exynos 2100 ផលិតដោយក្រុមហ៊ុនកូរ៉េខាងត្បូង, ឈីប Snapdragon 888 5G និង 86 5G ដែលផលិតក្រុមហ៊ុនអាមេរិច ជាដើម រួមទាំងបន្ទះឈីបដទៃទៀត។

គួរដឹងថាបន្ទះឈីបខ្លាំងជាងគេ Exynos 2100 ដែលទទួលបានពិន្ទុខ្ពស់បំផុតដល់ទៅ ៩០៣៣៨៦ ត្រូវបានបំពាក់លើស្មាតហ្វូន Galaxy S21 Ultra របស់ Samsung។ រីឯបន្ទះឈីប Snapdragon 888 5G ទទួលបានពិន្ទុ ៨៩៧៩៨៩ គេឃើញមានបំពាក់លើស្មាតហ្វូនជាច្រើនដូចជា Xiaomi Mi 11 Ultra, Oppo Find X3 Pro, Asus ROG Phone 5 Ultimate និង Galaxy S21 Ultra 5G ជាដើម។

ចំណែកបន្ទះឈីបដទៃទៀត ត្រូវបានបំពាក់លើស្មាតហ្វូន Android ខ្លាំងៗ ដែលចេញកាលពីឆ្នាំមុនផងដែរ។

គួរបញ្ជាក់ថា AnTuTu ជាប្រព័ន្ធធ្វើតេស្តសមត្ថភាពស្មាតហ្វូន ឬថេបប្លែត ដ៏ល្បីមួយ និងអាចប្រៀបធៀបកម្លាំងជាមួយឧបករណ៍ដទៃទៀតបាន។ កម្មវិធីនេះក៏ត្រូវបានក្រុមហ៊ុនទូរសព្ទចិនជាច្រើន ប្រើប្រាស់ជាយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនផងដែរ៕

ប្រភព៖ 91Mobile

អត្ថបទ៖ កុសល

មតិយោបល់