• 2021-05-06 04:17:22
  • ហាងឆេងផលិតផល

ម៉េចដែរតម្លៃនេះ! OnePlus 9 Pro កំពុងលក់តាមហាង

  • 2021-05-06 04:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 9 Pro ជាស្មាតហ្វន ដែលប្រើប្រាស់អេក្រង់ LTPO Fluid Display 2.0 ដែលអាចសន្សំថាមពលដល់ទៅ ៥០% និងមាន refresh rate ដល់ទៅ 120Hz ទៀតនោះក៏មិនអាចទប់នឹងកម្លាំងឆ្កូតពីដែកស្រួចបានដែរ។

OnePlus 9 និង 9 Pro ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ Snapdragon 888 5G មានជម្រើស RAM 8GB និង 12GB អង្គផ្ទុកទិន្ធន័យ 128GB និង 256GB។ មានថាមពលថ្មទំហំ ៤៥០០mAh និងអាចទ្រទ្រង់កម្លាំងសាកឥតខ្សែ 30W និងសាកតាមខ្សែដល់ទៅ 65W។

តម្លៃលក់នៅតាមហាងបច្ចុប្បន្នសម្រាប់ OnePlus 9 និង OnePlus 9 Pro មានដូចខាងក្រោម៖

  • OnePlus 9 ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៦៤៩ដុល្លារ
  • OnePlus 9 ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៧២៩ដុល្លារ
  • OnePlus 9 Pro ទំហំ RAM 8GB ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៩០៩ដុល្លារ
  • OnePlus 9 Pro ទំហំ RAM 12GB ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៩៧៩ដុល្លារ

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃនៅហាង សុខ លី។

អត្ថបទ៖ ម៉េងងី

មតិយោបល់