- 2021-05-04 09:37:08
- ព័ត៌មាន
ប្តី-ប្រពន្ធមហាសេដ្ឋីបច្ចេកវិទ្យា១គូលែងលះគ្នាផ្ទេរទ្រព្យច្រើនពាន់លានដុល្លារក្នុងប្រវត្តិសាស្រ្ត
- 2021-05-04 09:37:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្តី-ប្រពន្ធមហាសេដ្ឋីបច្ចេកវិទ្យា១គូលែងលះគ្នាផ្ទេរទ្រព្យច្រើនពាន់លានដុល្លារក្នុងប្រវត្តិសាស្រ្ត
ចន្លោះមិនឃើញ
ត្បិតថាមកទល់ម៉ោងនេះការលែងលះគ្នារវាងលោក Bill Gate និងអ្នកស្រី Melina Gate ត្រូវបានគេដឹងជាសាធារណៈតែមិនទាន់ឈានដល់ដំណាក់កាលផ្លូវច្បាប់ ដែលនឹងត្រូវបានតុលាការសម្រេចយ៉ាងណានៅឡើយទេ។
ឥឡូវ យើងនឹងបង្ហាញជូនព្រឹត្តិការណ៍ប្រវត្ដិសាស្ត្រនៅក្នុងការលែងលះដែលមានតម្លៃផ្ទេរទ្រព្យធំជាងគេកាលពីឆ្នាំ ២០១៩ រវាងលោក Jeff Bezos និងអ្នកស្រី MacKenzie Bezos បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល ជាង ២៥ ឆ្នាំ។
ក្រោយការលែងលះកាលនោះមហាសេដ្ឋី Amazon បានផ្ទេរភាគហ៊ុន Amazon ទៅឲ្យអ្នកស្រី MacKenzie ចំនួន ៤% ដែលគេព្យាករថាអាចនឹងមានតម្លៃ ៣៨,៣ ប៊ីលានដុល្លារធ្វើឲ្យអតីតភរិយាក្លាយជាមហាសេដ្ឋីនីលេខ ១ នៅលើពិភពលោកកាលពីឆ្នាំ ២០១៩ ។
មកទល់ពេលនេះអ្នកស្រី MacKenzie Scott ក៏ជាអ្នកមានលំដាប់ទី ៥៥ ក្នុងលោកដែលមានទ្រព្យសម្បត្តិសរុបជាង ៥៣ ប៊ីលានដុល្លារនៅឆ្នាំ ២០២១។
រំឮកផងដែរថា ការលែងលះមានការផ្ទេរទ្រព្យច្រើនពាន់លានដុល្លារ កាលពីមុនក៏ធ្លាប់កើតមានដែរក្នុងរង្វង់គ្រួសារត្រកូលអភិជនមានតម្លៃផ្ទេរទ្រព្យសម្បតិ្ត ២,៥ ប៊ីលានដុល្លាររវាងលោក Alec Wildenstein និងអ្នកស្រី Jocelyn Wildenstein ក្នុងឆ្នាំ ១៩៩៩ ។
ដូចនេះ តើផ្លូវច្បាប់សម្រេចការលែងលះរបស់គ្រួសារលោក Bill Gate នឹងក្លាយជាការផ្ទេរទ្រព្យធំបន្ទាប់ពីគ្រួសារលោក Jeff Bezos ឬយ៉ាងណាសូមរង់ចាំតាមដានភាគបន្ត៕ ប្រភព៖ zeebiz