
- 2021-04-29 03:41:31
- ព័ត៌មាន
CEO Apple លោក Tim Cook សរសើរផលិតផលនេះមិនដាច់ពីមាត់!
- 2021-04-29 03:41:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO Apple លោក Tim Cook សរសើរផលិតផលនេះមិនដាច់ពីមាត់!
ចន្លោះមិនឃើញ
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានបង្ហាញថា iPhone 12 ជាស្មាតហ្វូនពេញនិយមបំផុត ចំណែកឯ iPhone 12 Pro ក៏ជាម៉ូឌែលដែលលក់ដាច់ខ្លាំងដូចគ្នាក្នុងចំណោម iPhone ដែលប្រកាសចេញកាលពីឆ្នាំ ២០២០។
លោក Tim ក៏បានបញ្ជាក់បន្ថែមទៀតថា iPhone 12 គឺជាម៉ូដែលជោគជ័យបំផុតក្នុងចំណោមត្រកូល iPhone 12 ទាំងអស់។ ដោយឡែក iPhone 12 Pro និង iPhone 12 Pro Max ក៏លក់ដាច់គួរសមដែរ ទោះបីជាវាមិនមែនឈរនៅលេខរៀងទីមួយក៏ដោយ។
ក្រោយពេលសរសើរស្មាតហ្វូនលំដាប់ flagship ខាងលើគេសង្កេតឃើញថា iPhone 12 ទាំង៤ម៉ូឌែល CEO របស់ Apple មិនបានលើកយក iPhone 12 mini មកនិយាយនោះទេ។
ជាមួយគ្នានោះដែរ ក្រុមអ្នកវិភាគបានលើកឡើងថា ការព្យាយាមលក់ iPhone 12 mini របស់ Apple នៅលើទឹកដីកំណើតរបស់វា [សំដៅលើសហរដ្ឋអាមេរិច] កាលពីខែមករាកន្លងទៅ បានត្រឹមតែចំនួន ៥% ប៉ុណ្ណោះនៃការលក់ iPhone 12 គ្រប់ស៊េរី។ ទិន្នន័យនេះមានន័យថា iPhone តូចរបស់ខ្លួនហាក់មិនហុចផលល្អប៉ុន្មានឡើយ ចំពោះយក្សបច្ចេកវិទ្យាអាមេរិចមួយនេះ៕