• 2021-04-28 08:11:41
  • ព័ត៌មាន

សូមប្រុងប្រយ័ត្ន! WhatsApp Pink របស់ Android គឺជាកម្មវិធីមេរោគទេ

  • 2021-04-28 08:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការផ្សព្វផ្សាយរបស់អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័រកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ពួកក្រុមជនខិលខូចកំពុងតែចែកចាយកម្មវិធី WhatsApp Pink ដែលមានមេរោគតាមរយៈកម្មវិធី WhatsApp ដោយអះអាងថា កម្មវិធីនេះនឹងធ្វើការផ្លាស់ប្ដូរពណ៌របស់កម្មវិធី WhatsApp ទៅជាពណ៌ផ្កាឈូកវិញនោះ។

អ្នកប្រើប្រាស់ភាគច្រើនបានទទួលសារ "Apply New Pink Must Try New WhatsApp."នៅក្នុងក្រុមពិភាក្សារបស់កម្មវិធី WhatsApp ហើយនៅពេលដែលពួកគេចុចនៅលើតំណភ្ជាប់នោះ វានឹងទាញយកកម្មវិធីដែលមានឈ្មោះ WhatsApp Pink APK ដែលកម្មវិធីនេះមានបង្កប់មកជាមួយនឹងមេរោគផងដែរ។

បើតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវ មេរោគនេះគឺវាស្រដៀងគ្នាទៅនឹងមេរោគដែលពួកជនខិលខូចបានចែកចាយនៅក្នុងកម្មវិធី AppGallery ដើម្បីវាយលុកទូរសព្ទ Huawei កាលពីដើមឆ្នាំនេះរួចមកហើយដែរ។ នៅពេលដែលកម្មវិធីនេះត្រូវបានបញ្ចូលទៅក្នុងទូរសព្ទ វាអាចផ្ញើសារឆ្លើយតបដោយស្វ័យប្រវត្តិជាមួយនឹងកម្មវិធីទំនាក់ទំនងសង្គមជាច្រើនទៀតមានដូចជា Signal, Viber, Skype និង Telegram។

ដើម្បីឱ្យការប្រើប្រាស់ទូរសព្ទរបស់លោកអ្នកប្រកបដោយសុវត្ថិភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំជាថ្មីដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយ សូមកុំទាញយកកម្មវិធីណាដែលលោកអ្នកមិនត្រូវការជាចាំបាច់ ហើយជាពិសេសកម្មវិធីណាដែលលោកអ្នកមិនស្គាល់ប្រភពច្បាស់នោះ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់