• 2021-04-28 03:38:19
  • ព័ត៌មាន

realme 8 Pro កាមេរ៉ាធំ 108MP សាកថ្មលឿន 50W តម្លៃត្រឹមតែ ៣៦៩ ដុល្លារប៉ុណ្ណោះ

  • 2021-04-28 03:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន realme 8 Pro គឺជាសេរ៊ី pro ជោគជ័យ​បំផុត​របស់​ត្រកូល realme​ វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យម ជាមួយនឹងការលក់បានចំនួនជាច្រើនក្នុងអំឡុងរយៈពេល២ឆ្នាំកន្លង​មកនេះ។

​realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក​ ទើប​នឹង​បានប្រកាសចេញជាផ្លូវការ​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​ reame 8 Pro តម្លៃត្រឹមតែ 369$ ជាមួយកាដូជាច្រើនដូចជា៖ កាបូបយូរដៃនិង special package git សម្រាប់ការកម្មង់ទុកមុនចាប់ពីថ្ងៃ 28 មេសា ដល់ 01 ឧសភានេះ​។ ​ខាង​ក្រោម​នេះ​ជា​ចំណុច​ពិសេសៗ​លើ realme 8 Pro ​ដែល​អ្នក​នឹង​ចាប់អារម្មណ៍​ដូច​មាន​រៀប​រាប់​៖​ ​

​សិនស័រធំទំហំ108MP​ 1/1.52អ៊ីញរូបថតច្បាស់និងគុណភាពរូបថតពេលយប់កាន់តែប្រសើរ

សិនស័រsamsung HM2 ទំហំ108MP​ 1/1.52អ៊ីញ ភ្ជាប់មកជាមួយគុណភាពខ្ពស់បំផុត12000 X 9000 ដែលធ្វើឲ្យរូបថតកាន់តែច្បាស់។ សិនស័រ HM2គាំទ្របច្ចេកវិទ្យាថតរូប9ប៉ុស្តិ៍បញ្ចូលក្នុងរូប1សន្លឹកផងដែរ ដែលអាចឲ្យរូបរួមគ្នា9ប៉ុស្តិ៍ទំហំ 0.7μm Pixel ត្រូវបានរួមបញ្ចូលគ្នាទៅជា Pixel ធំមួយ2.1μm ហើយអាចកែលម្អគុណភាពរូបភាពដែលនៅក្រោមពន្លឺស្រអាប់បាន។

In-sensor Ultra Zoom​ សមត្ថភាពស្មើនឹង optical zooming​ 3x

In-sensor Zoom​អាចប្រើសិនស័រ 12 mega​pixels ជាមួយផ្នែកពង្រីកដើម្បីបង្កើតរូបភាព ដំណើរការនេះថតរូបភាពលឿនជាងមុនដោយសារតែទំហំតូចជាងនៅលើរូបថត12MP។នេះវាបានអនុញ្ញាតឲ្យ realme 8 Pro អាចបន្តថតរូប 8 សន្លឹកជាប់គ្នាក្នុងទំហំ 12MP បន្ទាប់មកបញ្ជូលពួកវាក្នុងកម្មវីធីបង្កើនរូបភាពច្បាស់ ដើម្បីបន្ថែមកំរិតនៃរូបភាពឲ្យកាន់តែច្បាស់ល្អ។ បន្ទាប់ពីដំណើរការកំរិតភាពច្បាស់បែបនេះហើយ រូបភាពពង្រីក 3ដង នៃ realme 8 pro គឺល្អប្រសើរជាង optical telephoto lenses ​ចំពោះភាពច្បាស់នៃរូបភាព។

មុខងារដំបូងបង្អស់លើពិភពលោក Starry Time-lapse Video និង Tilt-shift Time-lapse Video

ដំណោះស្រាយនៃ Time-lapse Video ដែលជាសិទ្ធផ្តាច់មុខទៅមុខងារមួយនេះ ផ្នែកទៅលើរូបថតនៃហ្វូងផ្កាយ Starry photos ។ វាចំណាយពេល 480 វិនាទី ដើម្បីថតរូប 30សន្លឹក បន្ទាប់មកបង្កើត​វីដេអូ Time-lapseដែលមាន​រយៈពេល 1វិនាទី ដែលមានន័យថាមុខងារ time-lapse mode អាចបង្ហាញនូវការផ្លាស់ប្តូរឥតឈប់ឈររបស់សកលោកក្នុងល្បឿនលឿនជាង 480 ដង។

មុខងារថតរូបឲ្យឃើញតូចរបស់realme(tilt-shift photography) អាចផ្តិតយករូបភាពដែលមានលក្ខណៈ ការថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន10ដង ដែលបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក។ realme​ 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលមានលក្ខណៈពិសេសនៃការថតរូបឲ្យឃើញតូច(Tilt shift time lapse video)។

បច្ចេកវិទ្យាសាកថ្មលឿន 50W Superdart Flash Charge ថាមពលថ្មធំ 4500mAh

realme 8 proបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន50W Superdart Flash Chargeវាអាចសាកថ្មទំហំ4500mAhពី 0 ទៅ 100% នៅត្រឹមតែរយៈពេល 47 នាទីប៉ុណ្ណោះ។

50W SuperDart Charge ប្រើបច្ចេកវិទ្យាសាកថ្មដែលមានវ៉ុលខ្ពស់ដើម្បីទទួលបានប្រសិទ្ធភាពថាមពលសាក 97% និងគាំទ្រការការពារសាកថ្ម 5% ។ ដំណើរការនៃមុខងារ Super Power Saving Mode ថាមពលថ្ម 5% អាចទុកstandbyបាន 32 ម៉ោងឬការសន្ទនាទូរសព្ទ 98នាទី ។

រចនាម៉ូដថ្មី AG mineral crystal មាន​ទំងន់ស្រាលនឹងស្តើងត្រឹម 176g

ផ្ទៃខាងក្រោយរបស់realme 8 proភ្លឺរលោងរំលេចដោយពណ៌គ្រីស្តាល់ធម្មជាតិជាមួយនឹងពណ៌ខៀវ(Infinite Blue) នឹងពណ៌ខ្មៅ(Infinite black)វានៅមានពណ៌ពិសេសមួយទៀតគឺពណ៌លឿង (Illuminating Yellow)ដោយគេមជុំវិញកាមេរ៉ានឹងពាក្យស្លោក"DARE TO LEAP" ប្រើសារធាតុបែប ពន្លឺប្រដេញ (fluorescent material) អាចស្រូបយកពន្លឺហើយបន្ទាប់មកបញ្ចេញពន្លឺភ្លឺដោយស្វ័យប្រវត្តិនៅក្នុងទីងងឹត។

realme 8 proមានទំងន់ត្រឹមតែ 176g​ នឹងកម្រាស់ស្ដើងត្រឹម​តែ 8.1mm ងាយស្រួលក្នុងការចាប់កាន់។

realme UI 2.0 លេងហ្គេមដោយគ្មានការរំខាន និងការការពារឯកជនភាពល្អប្រសើរជាងមុន

realme 8 Pro ភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់នឹងគាំទ្រការប្តូរពណ៌ theme color តាម notification bar, ប៊ូតង់shortcut , setting Interface Icons, ព្រមទាំងមុខងារdark mode ទាំង3ជម្រើស។ចំពោះការលេងហ្គេមទំហំធំក៏អាចកំណត់អេក្រងឲ្យភ្លឺនិងកំណត់បណ្តាញ dual-channel networkដើម្បីធានាបាននូវស្ថេរភាពរបស់បណ្តាញ អាច block alarms, notifications នឹងការហៅចូលពេលកំពុងលេង។

ការការពារឯកជនភាពថ្មីនេះបានអនុញ្ញាតឱ្យអ្នកប្រើលាក់កម្មវិធីនិងឯកសារឯកជនដោយប្រើpassword។ Security Shield ផ្តល់នូវប្រព័ន្ធត្រួតពិនត្យ systemនឹងការពារការទូទាត់តាមរយៈកម្មវិធីAppផងដែរ។ យោងតាម ​​Realme Labs ការដំឡើងកម្មវិធីappត្រូវបានធ្វើឲ្យលឿនត្រឹម 23.63% ហើយRealme UI 2.0 ក៏បានបង្កើនការប្រើប្រាស់តាមប្រព័ន្ធ system ដល់ 45%ផងដែរ។

កម្លាំងម៉ាស៊ីន

realme 8 Pro នាំមកជាមួយអេក្រង់ Full HD Super AMOLED ទំហំ 6,4 អ៊ីញ វាមានអត្រានៃការប៉ះ (touch rate) រហូតដល់ទៅ 180Hz សម្រាប់ការឆ្លើយតបឲ្យកាន់តែប្រសើរនៅពេលដែលលេងហ្គេម។ការនៅក្រោមពន្លឺព្រះអាទិត្យ(sunlight mode)កំរិតពន្លឺឡើងដល់1000 nitsហើយវាក៏គាំទ្រពន្លឺផ្សេងទៀតដែលដូចជាពន្លឺDCជាដើម។

realme 8 Proបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 720G ជាមួយកំលាំងខ្លាំង 8-core នឹងការរចនាកម្រើសស្តើងត្រឹម​8nm ។ វាក៏ទទួល​បាន​វិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់អំពីសំឡេង​ដែលមានគុណភាពខ្ពស់ អាចប្រើ SIM 2 standby នឹងអាចបន្ថែមអង្គផ្ទុកទន្និន័យដល់ 256GB ៕

អត្ថបទ៖ រក្សា

មតិយោបល់