/Inter-29/60877ed80e28f_1619492520_medium.jpg)
- 2021-04-27 03:10:45
- ព័ត៌មាន
សង្គ្រាមចាប់ផ្តើម «iOS 14.5» របស់ Apple នឹងធ្វើឲ្យ Facebook បាត់បង់ចំណូលរាប់លានដុល្លារ
- 2021-04-27 03:10:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្គ្រាមចាប់ផ្តើម «iOS 14.5» របស់ Apple នឹងធ្វើឲ្យ Facebook បាត់បង់ចំណូលរាប់លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Facebook ត្រូវបានក្រុមអ្នកជំនាញផ្នែកទិន្នន័យអឺរ៉ុបដាក់ការសន្និដ្ឋានថា អាចនឹងបាត់បង់ចំណូលខ្ទង់ ២ ប៊ីលានដុល្លារប្រសិនបើ ៨០% នៃអ្នកប្រើ Facebook លើ iPhone អាប់ដែតឡើងទៅ iOS 14.5។ ទំហំទឹកប្រាក់ខាងលើនេះ បានមកពីលទ្ធផលនៃការគណនាចំណូលសរុបរបស់ហ្វេសប៊ុកកាលពីត្រីមាសទី៤ ឆ្នាំមុន។
ថ្មីៗនេះ iOS14.5 បានប្រកាសចេញផ្លូវការហើយ។ នេះគឺជាចំណុចរសើបមួយរបស់ Facebook ដោយសារតែហ្វេសប៊ុកជាក្រុមហ៊ុនផ្តល់ជូននូវសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញដ៏ធំជាងគេ។ ទិន្នន័យដែលពួកគេយកទៅប្រើប្រាស់ត្រូវបាន Apple បកអាក្រាតថា បានមកពីការលួចយកឬតាមដានទម្លាប់អ្នកលេងហ្វេសប៊ុក។
Apple មានគោលការណ៍តាំងពីដើមមក គោរពសិទ្ធអ្នកប្រើដូចដែលពាក្យស្លោកប្រចាំត្រកូល «Privacy, That’s iPhone» ។ ដូច្នេះ Apple សង្ឃឹមថាអ្នកប្រើអាប់ដែតទៅ iOS 14.5 នឹងចុចយកពាក្យថា No ព្រោះកាលណាអ្នកប្រើអាប់ដែតឡើងទៅ iOS 14.5 នោះពួកគេនឹងមានជម្រើស ២ ចង់ «បិទ ឬ បើក» មុខងារ App Tracking Transparency ដែលក្នុងនោះ Apple ក៏មានបង្កប់ការបិទមុខងារសម្ងាត់មួយទៀតគឺ access a device ID ឬពាក្យពេញ Identifier for Advertisers-IDFA កន្លងមកហ្វេសប៊ុកទាញយកមកប្រើជាច្រើនឆ្នាំ។
រឹតតែធ្ងន់ជាងនេះទៀតនោះគេដឹងថា អ្នកប្រើហ្វេសប៊ុកលើ iPhone ច្រើនជាង ៩០% ឯណោះ គិតតែនៅលើទឹកដីសហរដ្ឋអាមេរិកមួយគត់។ សរុបទៅចង់ឬមិនចង់ ចំណូល Facebook នៅត្រីមាសទី២ ឆ្នាំ ២០២១ នេះច្បាស់ជាធ្លាក់ចុះជាក់ជាមិនខាន។ តើ Facebook ចេញមុខដោះស្រាយយ៉ាងណា សូមតាមដានភាគបន្ត៕
ទស្សនាវីដេអូខ្លី Apple ពន្យល់ពីអត្ថប្រយោជន៍នៃ iOS 14.5៖