• 2021-04-23 03:04:47
  • ព័ត៌មាន

Mercedes ចេញ SUV ៧កៅអីប្រើអគ្គិសនីថ្មី សាកមួយពេញជិះបាន ៤២០គ.ម

  • 2021-04-23 03:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes បានប្រកាសចេញរថយន្តអគ្គិសនីថ្មីម៉ូដែល EQB ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដែលជា SUV ៧កៅអីថ្មី ស័ក្កសមសម្រាប់គ្រួសារមានសមាជិកច្រើន។

រថយន្ត Mercedes EQB ឆ្នាំ២០២២ ថ្មីនេះ នឹងផ្តល់ជម្រើសម៉ូដែលខុសគ្នា ទៅតាមទីផ្សារនិមួយៗ។ ជាក់ស្តែង សម្រាប់ប្រទេសចិន វានឹងមានម៉ូដែល EQB AMG Line មានកម្លាំង ២៨៨សេះ ហើយមានទាំងជម្រើសប៉ុងមួយ និងប៉ុងពីរ ក៏ដូចជាទំហំអាគុយខុសៗគ្នា ចាប់ពីទំហំ ៦៦,៥គីឡូវ៉ាត់ម៉ោង។ ចំពោះទីផ្សារអឺរ៉ុបវិញ វានឹងមានម៉ូដែល EQB 350 4Matic ដែលផ្តល់ចម្ងាយបើកបរ ៤២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

គួរឲ្យដឹងដែរថា Mercedes EQB ត្រូវបានផលិតឡើងដោយផ្អែកតាមម៉ូដែល GLB ហើយវាក៏នៅតែរក្សាប្រវែងពីកង់មុខទៅកង់ក្រោយដដែល គឺ ២,៨ម៉ែត្រ។ ក្រៅពីនោះ វាក៏មានការឌីហ្សាញទាក់ទាញដែរ ជាមួយនឹងបន្ទះផ្នែកខាងមុខពណ៌ខ្មៅ ជំនួសឲ្យសំណាញ់ប៉ាណាមុខ ក៏ដូចជាចង្កៀងមុខ Full-LED, យ៉ាន់កង់ដល់ ២០អ៊ីញ និងចង្កៀងក្រោយ LED ផងដែរ។

ចំណែកឯកាប៊ីនខាងក្នុងវិញ EQB គឺដូចទៅនឹង GLB ដែរ ដោយគ្រាន់តែកែកុនតិចតួច និងពណ៌របស់វាប៉ុណ្ណោះ។ ក្នុងនោះដែរ ប្រព័ន្ធ MBUX លើ EQB នឹងមានមុខងារ Navigation with Electric Intelligence មកស្តង់ដារតែម្តង។ មុខងារនេះនឹងស្វែងរកផ្លូវទៅទីតាំងដែលបានកំណត់ឲ្យបានលឿនបំផុត ល្អបំផុតសម្រាប់ការប្រើប្រាស់ដើម្បីស្វែងរកកន្លែងសាកភ្លើង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Mercedes មិនទាន់បានប្រកាសកាលបរិច្ឆេទចេញលក់របស់វាឡើយ ប៉ុន្តែនឹងប្រាប់ពីតម្លៃរបស់ EQB នៅចុងឆ្នាំនេះ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់