• 2021-04-20 03:49:33
  • ព័ត៌មាន

ចិន​ ​បង្ហោះ​ឌ្រូន​ ​១៥០០ ​គ្រឿង​តម្រៀប​លើ​មេឃ​ធ្វើ​ជា QR ​ស្កេន​ដោនឡូត​ហ្គេម​

  • 2021-04-20 03:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ល្បី​ឈ្មោះ​មួយ​​នៅ​ក្នុង​ស្រុក​ចិន​​គឺ Bili Bili and Cygames ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ហ្គេម​កំសាន្ត​ផ្តោត​លើ​យុវវ័យ​​បាន​រៀប​ចំពិធី​បង្ហោះ​​ Drone បំពាក់​ដោយ​ភ្លើង​ LED ​ចំនួន ១៥០០ គ្រឿង​​ជា​រូប QR code​ នៅ​លើ​មេឃ​ដើម្បី​ឲ្យ​អតិថិជន​​ខ្លួន​ ដោនឡូត​ហ្គេម​ថ្មី​គ្រាន់​តែ​លើក​ទូរសព្ទ​ថត​រូប​ស្កេន​នោះ​​វា​នឹង​លោត​ចូល​កន្លែង​ដោនឡូត។

Drone បំពាក់​ដោយ​ភ្លើង​ LED

​ពិធី​ដ៏​អធិកអធម​ផ្អើល​យុវវ័យ​ចិន​ពេញ​ទីក្រុង​សៀង​ហៃ​ ​កាល​ពី​រាត្រី​ថ្ងៃ​ទី ​១៩ ​មេសា​កន្លង​ទៅ​នេះ​គឺ ជា​កម្មវិធី​ដែល​ក្រុមហ៊ុន​ប្រារព្ធ​ឡើង​ដើម្បី​អបអរសាទរ​ខួប​គម្រប់​១​ឆ្នាំ​ការ​បង្កើត​ក្រុមហ៊ុន​។ ​

ត្រៀម​បង្ហោះ

​ត្បិត​ថា​​វា​ជា​ការ​សាក​ល្បង​បទពិសោធន៍​ថ្មី​ប្លែក​ប៉ុន្តែ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ។ ​កាល​ពី​ខែ​មីនា​ឆ្នាំ ២០២១៩ ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង Hyundia ​ធ្លាប់​បាន​បង្កើត​វា​ឡើង​បែប​នេះ ​ដំបូង​នៅ​ក្នុង​ទីក្រុង​ដដែល​​ដើម្បី​រំលេច​ចេញ​ជា​និមិត្តសញ្ញា​ថ្មី​មួយ​របស់​ពួក​គេ​គឺ Genesis ដោយ​ប្រើប្រាស់​ Drone ​សរុប​ចំនួន ៣២៨១ គ្រឿង​ឯណោះ​។ ​

ពេលបង្ហោះ
Drone តម្រៀបច្រើនជាង ៣ពាន់ជាប់កំណត់ត្រាពិភពលោក

​រំឮក​ផង​ដែរ​ ​គំនិត​បង្ហោះ​ ​Drone show ​រាប់​ពាន់​គ្រឿង​តម្រៀប​ជា​រូប​រាង​លើ​មេឃ​ក្នុង​ក្រុង​ដ៏​ទំនើប​របស់​ចិន​ខាង​លើ ​ធ្លាប់​ជាប់​កំណត់ត្រា​ពិភពលោក​ចារ​ទុក​ក្នុង​សៀវភៅ​ Guinness world record ​កំពុង​កាន់​កាប់​ដោយ​ក្រុមហ៊ុន​ Hyundia ខាង​លើ៕ ប្រភព៖ qrcode-tiger

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖ ​

អត្ថបទ៖ រក្សា

មតិយោបល់