• 2021-04-06 02:26:03
  • ព័ត៌មាន

ញាក់សាច់! ម៉ូតូអាសង់ឆ្នាំ៩៧ មួយគ្រឿងនេះ មានតម្លៃខ្លួន ១,៥ម៉ឺនដុល្លារ

  • 2021-04-06 02:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Dream II ទទួលបានការពេញចិត្តច្រើនខ្លាំងនៅក្នុងប្រទេសវៀតណាម អស់រយៈពេលច្រើនឆ្នាំមកហើយ ខណៈវានៅតែទទួលបានការចាប់អារម្មណ៍ និងមានគេរកច្រើន។

ទោះជាយ៉ាងណា មានអ្នកស្រលាញ់ចូលចិត្តម៉ូតូជាច្រើន តែងយកម៉ូតូ Honda Dream II នេះមកលេង ហើយស្ទីលរបស់ពួកគេគឺប្លែកៗខុសពីគ្នា។

ថ្មីៗនេះ លោក Pham Hung Cuong ដែលរស់នៅក្នុងស្រុក Dan Phuong នៃទីក្រុង Hanoi ប្រទេសវៀតណាម បានបង្ហាញម៉ូតូរបស់ខ្លួន គឺ Honda Dream II ស៊េរីឆ្នាំ១៩៩៧។ លោក Cuong បានប្រាប់ឲ្យដឹងថា ឥឡូវនេះបើចង់រកម៉ូតូ Honda Dream II ឲ្យបានបែបនេះ គឺមិនងាយទេ ស្ទើរតែគ្មានតែម្តង។ ដោយឡែក លោក Cuong បានទិញវាតាំងពីឆ្នាំ១៩៩៧ មកម្ល៉េស ដើម្បីយកមកលេង និងតុបតែងតាមចំណង់ចំណូលចិត្តរបស់លោក។

ទោះជាយ៉ាងណា បុរសខាងលើបានសម្រេចចិត្តស្វែងរកគ្រឿងដើមរបស់វាយកមកបំពាក់វិញ ដែលការធ្វើបែបនេះគឺមិនងាយឡើយ។ ចាប់តាំងពីតួខ្លួន រហូតដល់ខ្ចៅខ្យងដែលបំពាក់លើម៉ូតូ Honda Dream II ដែលមានតួលេខ “800” នេះទាំងអស់ សុទ្ធសឹងតែជាគ្រឿងដើម។

បើតាមការបញ្ជាក់ពី លោក Cuong បានឲ្យដឹងដែរថា វាមិនមែនជារឿងងាយនោះទេក្នុងការស្វែងរកគ្រឿងដើម នៃម៉ូតូឆ្នាំ១៩៩៧ ហើយបើគិតជាសរុបទៅ លោកចំណាយអស់ប្រហែល ១៥ ០០០ដុល្លារហើយ ទាំងថ្លៃទិញម៉ូតូ និងការតុបតែងវា៕

អត្ថបទ៖ សេង ឡុង

មតិយោបល់